កូឡាឡាំពួរ៖ ស្ត្រីវ័យ ៦៥ឆ្នាំឈ្មោះ Astro Awani ត្រូវបានកូនប្រុសបង្កើតរបស់ខ្លួនវ័យ ៣២ឆ្នាំវាយទាត់ធាក់គ្មានប្រណីដៃបណ្តាលឱ្យរងរបួសត្រង់ក្បាល ថ្ងាស ភ្នែក និងផ្នែកមួយចំនួនទៀតលើរាង្គកាយបន្ទាប់ពីរូបគេសុំប្រាក់ RM20 ដើម្បីទិញថ្នាំញៀនមិនបានដូចចិត្ត។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២៦ ខែមីនា នៅ Kampung Gual Jedok, Kelantan កូឡាឡាំពួរ។
អ្នកជិតខាងបានឱ្យដឹងថា បុរសវ័យ ៣២ឆ្នាំរូបនេះមានសតិអារម្មណ៍មិននឹងនរឡើយដោយសារគ្រឿងញៀនធ្វើទុក្ខទើបបណ្តាលឱ្យផ្ទុះហិង្សានេះឡើងព្រោះម្តាយរបស់គេមិនព្រមឱ្យប្រាក់ដើម្បីបំពេញបំណងឱ្យទិញគ្រឿងញៀន។
គួរបញ្ជាក់ដែរថា បុរសរូបនេះក៏ធ្លាប់ជាអតីតទាហានមួយរូបផងដែរ ប៉ុន្តែត្រូវបានបណ្តេញចេញពីការងារកាលពីឆ្នាំ២០១៣ កន្លងទៅ៕