×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

គ្រូថ្មី Bayern Munich ចង់បានកីឡាករ២រូបមករួមការងារជាមួយខ្លួន

លោក Thomas Tuchel បានចូលកាន់តំណែងជាគ្រូបង្វឹក នៅក្លិប Bayern Munich ជំនួសលោក Julian Nagelsmann កាលពីពេលថ្មីៗនេះ។

ក្រោយពីការមកកាន់តំណែងនៅក្លិបអាល្លឺម៉ង់ភ្លាមៗ លោក Tuchel បានកំណត់ត្រូវរៀបចំក្រុមយ៉ាងបន្ទាន់ ព្រោះការប្រកួតសំខាន់វគ្គ ៨ ក្រុម UEFA Champions League កៀកចូលមកដល់។

បុរសវ័យ៤៩ឆ្នាំ បានណែនាំ និង ផ្តល់យោបល់ទៅកាន់ថ្នាក់លើរបស់ក្លិប Bayern Munich ជាបណ្តើរៗ អំពីការចង់រួបរួមជាថ្មី រវាងកូនក្រុមចាស់កាលនៅ Chelsea គឺ ខ្សែបម្រើ Mateo Kovacic និងអ្នកចាំទី Edouard Mendy។

លោក Tuchel ជឿថា ចន្លោះប្រហោងរបស់ Bayern Munich អាចនឹងត្រូវដោះស្រាយបានបើមានវត្តមានរបស់ Kovacic មករួមការងារជាមួយខ្លួន។

ចំណែកឯអ្នកចាំទី Edouard Mendy គឺលោក Tuchel ចង់យកមកត្រៀមជំនួសអ្នកចាំទីដៃទីមួយ Manuel Neuer បន្ទាប់ពីរយៈកាលចុងក្រោយ រូបគេហាក់រងរបួសជាញឹកញាប់។

ដោយឡែក លោក Thomas Tuchel នឹងដឹកនាំការប្រកួដំបូងរបស់ខ្លួនជាមួយ Bayern Munich ដោយត្រូវប៉ះអតីតក្លិបដែលលោកធ្លាប់ដឹកនាំគឺ Borussia Dortmund នៅក្របខណ្ឌ Bundesliga នាចុងសប្តាហ៍នេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង