
កម្សាន្ត៖ មានសមត្ថភាពរកប្រាក់ចំណូលបានយ៉ាងច្រើនក្នុងមួយខែៗ Georgina បានចំណាយប្រាក់យ៉ាងច្រើនសន្ធឹកទិញរថយន្តសេរីទំនើបៗឱ្យមិត្តប្រុសសំណព្វចិត្តដែលជាកីឡាករបាល់ទាត់លំដាប់កំពូល Ronaldo ដោយមិនស្តាយ។

ស្រីស្អាតរូបនេះ ត្រូវបានមិត្តភក្តិរបស់នាងបញ្ជាក់អត្តចរិតថា រាល់ពេលដែលនាងដើរទិញទំនិញប្រសិនបើនាងមិនទិញគឺមិនទិញតែម្តង តែប្រសិនបើនាងទិញហើយប្រាកដជាប្រមូលអស់ពាក់កណ្តាលហាងមិនខាន។ ជាក់ស្តែងមានថ្ងៃមួយនាង មានបំណងទៅទិញឈុតទៅកម្សាន្តនៅសមុទ្រចុងក្រោយប្រមូលស្ទើរអស់ពីហាងដែលគិតជាប្រាក់វិញអស់ ៣៧០០០ដុល្លារអាមេរិក។
Georgina ត្រូវបានដឹងថា ក្នុងមួយខែ Ronaldo ផ្តល់ប្រាក់ ១០ម៉ឺនដុល្លារសម្រាប់ផ្គត់ផ្គង់គ្រួសាររបស់នាង។ ទោះជាយ៉ាងណាមិនមែនបានន័យថា នាងមិនមានឯករាជលើផ្នែកហិរញ្ញវត្ថុរបស់ខ្លួនឡើយ។ នាងបានរកប្រាក់ដោយខ្លួនឯងដែលការប៉ាន់ស្មានទ្រព្យសម្បត្តិរបស់នាងមានប្រមាណ ១០លានដុល្លារឯណោះ៕
