
តៃវ៉ាន់៖ ទោះជាលែងលះគ្នាអស់រយៈពេលជាង ១ឆ្នាំហើយក៏ពិតមែន ប៉ុន្តែវិវាទរវាង Babie Hsu និងអតីតស្វាមីលោក Wang Xiaofei នៅតែអូសបន្លាយមិនអស់មិនហើយដែល Babie ធ្លាប់អះអាងថាចាប់តាំងពីនាងឈ្នះក្តីមកអតីតស្វាមីរបស់នាងមិនដែលផ្តល់ថ្លៃអាហារកិច្ចដល់កូនៗដូចសាលក្រមបានចេញឡើយ។

មកទល់ពេលនេះអ្នកជំនួញ Wang Xiaofei លែងអត់ធ្មត់ទៀតហើយដោយលោកបានផុសវិក្កយបត្ររាល់ការចំណាយទាំងអស់មិនថាថ្លៃសាលា ថ្លៃសម្ភារសិក្សា ថ្លៃកាត់សក់ ថ្លៃរបស់ញ៉ាំ ថ្លៃតាក់ស៊ី គ្រប់យ៉ាងទាំងអស់។ ជាក់ស្តែងWang Xiaofei ធ្លាប់បានបញ្ជាក់ថាលោកយល់ព្រមក្នុងការផ្តល់នូវអាហារកិច្ចលើកូនតាមការព្រមព្រៀង ប៉ុន្តែលោកមិនចិញ្ចឹមប្តីក្រោយរបស់ Babie ឡើយដែលឱ្យលោកបូករួមទាំងថ្លៃទឹកភ្លើងទៀតនោះ។
គួរបញ្ជាក់ថា វិវាទរវាងអតីតប្តីប្រពន្ធទាំង២នេះត្រូវបានអ្នកនិយមលេងបណ្តាញសង្គមយល់ថា Wang Xiaofei ចំណាយគ្រប់យ៉ាងក្នុងការចិញ្ចឹមកូន ហើយអ្នកដែលទទួលបានផលប្រយោជន៍ធំបំផុតនោះគឺ DJ koo ដែលប្រហែលកូនទាំង២អាចយល់ច្រលំថាប្រាក់ទាំងប៉ុន្មានគឺឪពុកក្រោយជាអ្នកផ្តល់ឱ្យទាំងជាក់ស្តែងជាញើសឈាមរបស់ Wang Xiaofei រីឯ Babie គ្មានអ្វីត្រូវខ្វល់ផ្ទុយទៅវិញកំពុងសោយសុខជាមួយ DJ Koo យ៉ាងមានក្តីសុខ៕


