×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ប៉ូឡូញ អង់គ្លេស និងរដ្ឋបាល់ទិកជំរុញ IOC ដកអត្តពលិករុស្ស៊ី និង បែលឡារុសពីអូឡាំពិក ២០២៤

ប្រទេសប៉ូឡូញ, អង់គ្លេស និងបណ្តារដ្ឋបាល់ទិក បានប្រាប់ទៅ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ IOC ថា អត្តពលិករុស្ស៊ី និងបេឡារុស អាចដកការហាមឃាត់ពីការប្រកួតព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ លុះត្រាតែទីរុស្ស៊ីដកទ័ពចេញពីអ៊ុយក្រែន។

IOC បានដាក់ទណ្ឌកម្មលើរុស្ស៊ីនិងបេឡេរុស បន្ទាប់ពីរុស្ស៊ីចូលលុកលុយអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២។ ពេលនេះ IOC បែរជាចង់បន្ថយទណ្ឌកម្មលើអត្តពលិកមកពីប្រទេសទាំងពីរ ពីការប្រកួតអូឡាំពិកទីក្រុងប៉ារីស ទន្ទឹមនឹងការបារម្ភពីការធ្វើពហិការពីប្រទេសដទៃ។

កាលពីខែកុម្ភៈ គណៈកម្មាធិការអូឡាំពិកអាស៊ី ក្នុងកិច្ចប្រជុំជាមួយ IOC ថា ពួកគេនឹងបើកភ្លើងខៀវឱ្យអត្តពលិករុស្ស៊ីនិងបេឡារុស ចូលរួមប្រកួតនៅតំបន់អាស៊ីដើម្បីស្វែងរកកៅអីប្រកួតនៅ Paris 2024 ក្រោមរូបភាពអត្តពលិកអព្យាក្រិត្យ។

យ៉ាងណា ការសម្រេចចិត្តនេះ មានការប្រឆាំងយ៉ាងខ្លាំងពីប្រទេសតំបន់អឺរ៉ុប ជាពិសេសអ៊ុយក្រែន។ អ៊ុយក្រែនបានគំរាមដកខ្លួនចេញពីការប្រកួត ហើយបន្ទាប់មកក៏មានប្រទេសជាច្រើនដែលគាំទ្រអ៊ុយក្រែននឹងដកខ្លួនដូចគ្នា។ មកដល់ពេលនេះ ការអំពាវនាវថ្មីបន្ថែមទៀតពី ប៉ូឡូញ អង់គ្លេស និងបណ្តារដ្ឋបាល់ទិកទៅកាន់ IOC អំពីបញ្ហាអត្តពលិករុស្ស៊ី និង បែលឡារុស។

ទោះប្រកួតក្រោមរូបភាពអត្តពលិកអព្យាក្រិត្យដោយមិនប្រើប្រាស់ទង់ជាតិរុស្ស៊ី និងភ្លេងជាតិ ដោយតម្រូវឱ្យអត្តពលិកមកពីប្រទេសទាំងពីរប្រើប្រាស់រូបភាពទង់អូឡាំពិក ឬទង់អត្តពលិក ក៏ប្រទេសជាច្រើនស្នើឱ្យហាមឃាត់ដដែល៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង