×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Heung-Min Son៖ “ខ្ញុំទទួលខុសត្រូវលើការចាកចេញរបស់លោកគ្រូ Conte”

Heung-Min Son បាននិយាយថា រូបគេមានចំណែកដែលធ្វើឱ្យលោក Antonio Conte ចាកចេញពីក្លិប Tottenham Hotspur បន្ទាប់ពីរូបគេបង្ហាញទម្រង់លេងមិនបានល្អដូចកាលពីរដូវកាលមុន។

កីឡាករវ័យ ៣០ឆ្នាំរូបនេះ ជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅក្របខណ្ឌ Premier League ដោយរកបាន ២៣ គ្រាប់កាលពីរដូវកាលមុន ដើម្បីជួយ Spurs បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៤ ក្រោមការដឹកនាំរបស់លោក Conte ប៉ុន្តែខ្សែប្រយុទ្ធកូរ៉េខាងត្បូងរូបនេះ រកបានតែ ៦ គ្រាប់ប៉ុណ្ណោះចាប់តាំងពីដើមរដូវកាល ២០២២-២៣ នៅលីគកំពូលអង់គ្លេស។

Spurs បានចែកផ្លូវពីលោក Conte បន្ទាប់ពីគាត់បានចាត់ទុកកូនក្រុមរបស់គាត់ជា មនុស្ស “អាត្មានិយម” បន្ទាប់ពីប្រកួតស្មើជាមួយ Southampton ។

Son បាននិយាយក្រោយការចាញ់ក្រុមអ៊ុយរុយហ្គាយក្នុងការប្រកួតមិត្តភាពក្នុងទីក្រុងសេអ៊ូល ថា៖ “ក្នុងនាមជាកីឡាករ ខ្ញុំពិតជាសោកស្តាយ។ គាត់គឺជាគ្រូបង្វឹកលំដាប់ពិភពលោក ហើយពួកយើងបានដើរលើវិថីដ៏អស្ចារ្យជាមួយគ្នា”។

“ខ្ញុំគួរតែលេងឱ្យបានល្អជាងនេះ។ ខ្ញុំមានអារម្មណ៍ថា មានទំនួលខុសត្រូវចំពោះការចាកចេញរបស់គាត់ ពីព្រោះខ្ញុំមិនបានជួយក្លិបបានច្រើននោះទេ។ ខ្ញុំសូមអរគុណចំពោះអ្វីដែលគាត់បានធ្វើ។ គាត់ជាគ្រូបង្វឹកដ៏អស្ចារ្យម្នាក់ ហើយមានបទពិសោធច្រើន។ ខ្ញុំនឹងបន្តគាំទ្រគាត់។”

Spurs បានធ្លាក់ចេញពីការប្រកួតពានរង្វាន់ Cup និង Champions League។ ពួកគេឈរនៅលេខ ៤ ក្នុង Premier League ដោយមាន ៤៩ ពិន្ទុ ក្នុង ២៨ ប្រកួត៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង