
ភ្នំពេញ៖ តារាសម្តែងដ៏មានទេពកោសល្យ សឹម ស្រីនិច្ច បានវិលត្រលប់មកបម្រើការងារសិល្បៈវិញហើយបន្ទាប់ពីស្ងប់ស្ងាត់អស់មួយរយៈធំ។ យ៉ាងណាមិញ ការវិលត្រលប់មកវិញលើកនេះនាងនៅតែមានទីផ្សារសិល្បៈដដែល និងជាឱកាសមួយដែលអ្នកគាំទ្រជាច្រើនទន្ទឹងរង់ចាំទស្សនាការសម្តែងរបស់នាងសាជាថ្មី។
ទោះជាបាត់មុខមួយរយៈក្តីប៉ុន្តែ សឹម ស្រីនិច្ច នៅតែស្រស់ស្អាតដដែល គ្រាន់តែរៀងមានសាច់ជាងមុនជាហេតុធ្វើឱ្យតារាស្រីរូបនេះត្អូញត្អែរចង់បានដូចប្អូនស្រីរបស់នាងដែលទោះជាញ៉ាំយ៉ាងណាក៏មិនធាត់ឡើយ។ អ្វីដែលធ្វើឱ្យមហាជនភ្ញាក់ផ្អើលនោះគឺប្អូនស្រីរបស់តារាសម្តែងរូបនេះមានត្រឹម ៣៦គីឡូក្រាមប៉ុណ្ណោះរហូតអ្នកនិយមលេងបណ្តាញសង្គមភ្ញាក់ផ្អើលដែលប្អូនស្រីរបស់នាងមានរាងតូចល្អិតខ្លាំងបែបនេះ៕









