×

មើលមួយភ្លែតអាចច្រលំភ្លោះ រ៉េត សារីតា និងប្អូនស្រី ទាំងស្រស់ស្អាតទាំងមានចំណេះដឹងស្មើដៃគ្នា

ភ្នំពេញ៖ រំឭកទៅកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅប្អូនស្រីបវរកញ្ញា រ៉េត សារីតា បានកាន់ដៃបុរសជនជាតិបរទេសស្រស់សង្ហាមួយរូបភ្ជាប់ពាក្យក្លាយជាគូដណ្តឹងនឹងគ្នាជាផ្លូវការដែលកម្មវិធីទាំងមូលមានភ្ញៀវកិត្តិយសជាច្រើនរូបចូលរួមអបអរសាទរផងដែរ។

អ្វីដែលធ្វើឱ្យអ្នកនិយមលេងបណ្តាញសង្គមចាប់អារម្មណ៍នោះគឺ រ៉េត សារីតា និងប្អូនស្រី រ៉េត ស្រីនាថ បានធ្វើឱ្យគ្រប់គ្នាមើលស្ទើរច្រលំដោយសារអ្នកទាំង២មានមុខមាត់ស្រដៀងគ្នាខ្លាំងប្រៀបដូចកូនភ្លោះអ៊ីចឹង។ ចំពោះបងប្អូនទាំង២ សុទ្ធសឹងតែជាសិល្បករដែល រ៉េត សារីតា បានចាប់អាជីពជាពិធីការនី និងឆ្លៀតពេលសម្តែងផងដែរ រីឯ រ៉េត ស្រីនាថ បានចាប់អាជីពជាតារាសម្តែងក្រោយពីទំនេរពីការងារឯកជន។

ឃើញបងស្រីដែលជាបវរកញ្ញាមានចំណេះដឹងពេញខ្លួនបែបនេះប៉ុន្តែបើក្រលេកមើលពី រ៉េត ស្រីនាថ វិញក៏មិនចាញ់បងស្រីឡើយដោយនាងអាចនិយាយបាន ៤ភាសាឯណោះគឺ អង់គ្លេស បារាំង ចិន ប៉ាគីស្ថាន និងភាសាខ្មែរដែលជាភាសាដើមកំណើត៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង