×

អត់ដឹងរកលេសណាត់ Crush ទៅណា តោះបបួលទៅមើលពិព័រណ៌ស្នាដៃនិស្សិត RUFA ចុងសប្តាហ៍នេះទាំងអស់គ្នាឱ្យប្លែកភ្នែកម្តង

ភ្នំពេញ៖ ពេលនេះនិស្សិតនៃសាលារចនា (សកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ RUFA) កំពុងញាប់ដៃញាប់ជើងក្នុងការរៀបចំស្នាដៃទៅតាមជំនាញរបស់ខ្លួនសម្រាប់ត្រៀមស្វាគមន៍បណ្តាមហាជនអញ្ជើញចូលរួមទស្សនាពិព័រណ៌ស្នាដៃនិស្សិតរយៈពេល ៣ថ្ងៃគឺចាប់ពីថ្ងៃទី ១-៣ ខែមេសា ឆ្នាំ២០២៣ ឆាប់ៗខាងមុខនេះ។

យោងតាមគណនីហ្វេសបុករបស់សាស្ត្រាចារ្យនៃសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈលោក ព្រាប ចាន់ម៉ារ៉ា បានបង្ហាញសកម្មភាពរបស់និស្សិតកំពុងសស្រាក់សស្រាំរៀបចំទាំងថ្ងៃទាំងយប់ដើម្បីឱ្យទាន់ពេលនៃថ្ងៃដំណើរការចាប់ពីចុងសប្តាហ៍នេះ។ ដូចនេះដើម្បីជាការលើកទឹកចិត្តដល់ការខិតខំប្រឹងប្រែងរបស់សិស្សនិស្សិតនៃសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ កុំភ្លេចឆ្លៀតពេលចូលរួមទាំងអស់គ្នា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង