×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

កម្ពុជាឈរលេខ១ ក្រោយឈ្នះមេដាយមាស១០គ្រឿងពីការប្រកួតកីឡាវ៉ូវីណាមជើងឯកអាស៊ីអាគ្នេយ៍លើកទី៦

កម្ពុជាបានឈរនៅចំណាត់ថ្នាក់កំពូលតារាង នៃការប្រកួតកីឡាវ៉ូវីណាមជើងឯកអាស៊ីអាគ្នេយ៍ លើកទី៦ ដែលធ្វើឡើងពីថ្ងៃទី២៥ ដល់ ៣០ ខែមីនា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ដែលជាសញ្ញាល្អមួយសម្រាប់ការត្រៀមធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ខាងមុខនេះ។

ក្នុងចំណោមមេដាយចំនួន ២៩គ្រឿង ដែលកម្ពុជាទទួលបាន រួមមានមេដាយមាស ១០គ្រឿង ប្រាក់ ៩គ្រឿង និងសំរឹទ្ធ ១០គ្រឿង។ ដូច្នេះ កម្ពុជាបានឈរនៅចំណាត់ថ្នាក់លេខ១ ក្នុងចំណោម៧ប្រទេសដែលបានចូលរួមប្រកួតកីឡាវ៉ូវីណាមជើងឯកអាស៊ីអាគ្នេយ៍ លើកទី៦ តាមពីក្រោយដោយវៀតណាមដែលជាម្ចាស់ក្បាច់គុន មីយ៉ាន់ម៉ា ថៃ ឥណ្ឌូណេស៊ី ហ្វីលីពីន និង ឡាវ។

សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាទទួលបានការឧបត្ថម្ភគាំទ្រពីគណៈកម្មាធិការជាតិ CAMSOC និងក្រសួងអប់រំ យុវជន និងកីឡា ធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាវ៉ូវីណាមជើងឯក អាស៊ីអាគ្នេយ៍ លើកទី៦ ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣។ នេះជាការប្រកួតដ៏សំខាន់ ក្នុងការត្រៀមរៀបចំជាបទពិសោធន៍ និងការត្រៀមលក្ខណៈឱ្យបានកាន់តែប្រសើរ ទាំងក្រុមមន្រ្តីបច្ចេកទេស និងក្រុមអត្តពលិក ជម្រើសជាតិ ត្រៀមស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

គួរបញ្ជាក់ថា ការប្រកួតកីឡាវ៉ូវីណាមជើងឯកអាស៊ីអាគ្នេយ៍ លើកទី៦ ឆ្នាំ២០២៣ មានប្រទេសចំនួន៦បានបញ្ជូន ប្រតិភូ អត្តពលិកមកប្រកួតប្រជែងជាមួយម្ចាស់ផ្ទះកម្ពុជា រួមមាន៖ ប្រទេសថៃ មីយ៉ាន់ម៉ា ឥណ្ឌូណេស៊ី ហ្វីលីពីន ឡាវ និងវៀតណាម សរុបចំនួន ២០២នាក់ ក្នុងនោះកីឡាករ កីឡាការិនី១៣៧នាក់ ប្រតិភូដឹកនាំ ២៤នាក់ អាជ្ញាកណ្តាលចៅក្រម ១៧នាក់ និងគ្រូបង្វឹក ២៤នាក់។

វិញ្ញាសាដែលដាក់ឱ្យអត្តពលិកប្រកួតប្រជែងសរុបចំនួន៣០ ដោយចំនួននេះដូចគ្នាទៅនឹងចំនួនវិញ្ញាសា ត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ ដែលក្នុងនោះមានវិញ្ញាសាប្រយុទ្ធ ៨ ប្រភេទទម្ងន់ និងសម្តែង២២វិញ្ញាសា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង