×

ផ្ទុះការវែកញែកតវ៉ាបែកផ្សែងបន្ទាប់ពីក្រុមអកកាដង់ល្បីដោយសារបទ How About Now របស់ ជីដេវីត ផុសបែបនេះ

កម្សាន្ត៖ តារាចម្រៀងរ៉េបលោក ជីដេវីត ត្រូវបានអ្នកគាំទ្រសរសើរពីទឹកចិត្តទូលាយដែលលោកបាននិយាយពាក្យអរគុណពេញៗមាត់ទៅដល់ក្រុមអកកាដង់ច្រៀង Cover បទចម្រៀងរបស់លោក “How About Now” បានយ៉ាងឡូយ និងធ្វើឱ្យបទចម្រៀងមួយនេះកាន់តែមានអ្នកស្គាល់ច្រើនឡើងប៉ុន្តែដោយសារពេលនោះតារាចម្រៀងរ៉េបរូបនេះបានប្រើពាក្យថា អកកេះ ទើបធ្វើឱ្យក្រុមដែលបាន Cover ទម្រង់អងកាដង់មានការអន់ចិត្តរហូតផុសបែបនេះនៅលើបណ្តាញសង្គមថា៖

“ល្បីដែរតែ បងវីត មិនហៅសោះបានត្រឹមអរគុណ! មានតែធ្វើបទថ្មីខ្លួនឯងហើយមើលទៅ”។ គ្រាន់តែផុសបែបនេះភ្លាមក៏មានគណនីហ្វេសបុកមួយឈ្មោះ តន្ត្រីសម័យ ភ្នំព្រឹក ចូលខមមិនបែបនេះថា “គេមិនចង់ឱ្យយើងល្បីទេ និយាយផ្សេង ការពិតផ្សឹង”។ រីឯខមមិនមួយទៀតបានបញ្ចេញថា ប្រសិនគ្មានក្រុមអកកាដង់យកមកច្រៀង Cover ទេបទ “How About Now” របស់ ជីដេវីតក៏គ្មានអ្នកស្គាល់ដែរ។

គួរបញ្ជាក់ដែរថា ក្រោយពីផុសបែបនេះរួចអ្នកនិយមលេងបណ្តាញសង្គមជាច្រើនបានផ្ទុះមតិថា យកបទគេទៅ Cover ហើយម្ចាស់ដើមមិនប្តឹងថែមទាំងបើកចិត្តដាក់មិនឱ្យជាប់ Copyright ហើយនៅមិនស្កប់ស្កល់ចង់ទាមទារយកគុណសម្បត្តិផ្សេងៗទៀត។ បន្ទាប់ពីត្រូវបានមហាជនរិះគន់មិនសំចៃមាត់ គណនីខាងលើក៏បានផុស Caption បញ្ជាក់ថា៖

“សូមអ្នកតែៗ ស្ករៗចូលមើល Caption ខ្ញុំឱ្យច្បាស់សិនមុននឹងជេ ន័យរបស់ខ្ញុំដូចជាធម្មតាៗលេងសើចតែប៉ុណ្ណោះ មិនបានច្រណែនម្ចាស់ដើម ឬចង់ឱ្យម្ចាស់ដើមលើកទូលទេ គ្មានអ្វីត្រូវខឹងម្ចាស់ដើម លោក G-Devith មានតែពាក្យថាអរគុណគាត់។ ហើយសំណេរដែលថា ម្ចាស់ដើមមិនឱ្យតម្លៃជាការខមិនរបស់បងៗទេ នឹងអ្នកដែលថាមិនចូលចិត្តបងវីត ក៏ជាការបញ្ចេញមតិអារម្មណ៍រៀងខ្លួនរបស់បងៗអ្នកខមិនដែរ តាមចិត្តនៃការស្រលាញ់ខុសៗគ្នាដែរ។ ខ្ញុំមិនបាននិយាយពាក្យទាំងអស់នេះទេ ហើយគ្មានហេតុផលអ្វីត្រូវនិយាយដែរក្ដីស្រលាញ់ ភាពស្មោះត្រង់ខ្ញុំនៅដូចដើម”៕

    

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង