×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Man Cityស្ងប់ស្ងាត់រឿងHaaland ខណៈការប្រកួតជាមួយ Liverpool ជិតមកដល់

កាលពីថ្ងៃទី២៩ ខែមីនា ក្រុម Manchester City បានចែករំលែករូបភាពជាច្រើននៃការហ្វឹកហាត់នៅលើគេហទំព័រផ្លូវការ និងបណ្តាញ Twitter ដោយកីឡាករដែលមិនបានបំពេញកាតព្វកិច្ចនៅក្រុមជម្រើសជាតិ បានត្រឡប់មកក្លិបវិញហើយ។

ប៉ុន្តែខ្សែប្រយុទ្ធ Erling Haaland ដែលត្រូវបានដកចេញពីក្រុមជម្រើសជាតិន័រវែសសម្រាប់ការប្រកួតវគ្គជម្រុះ Euro 2024 មិនមានវត្តមាននៅលើទីលានហ្វឹកហាត់របស់ City នោះទេ ខណៈ Phil Foden ក៏ដូចគ្នា។ សារព័ត៌មាន BBC Sport បានរាយការណ៍ថា Foden នឹងមិនអាចចូលលេងទល់នឹង Liverpool បានទេ។

ប្រសិនបើ Haaland មិនអាចបង្ហាញខ្លួនទេនោះ ក្រុមរបស់លោក Pep Guardiola នឹងបាត់បង់ខ្សែប្រយុទ្ធដ៏មុតស្រួច ដែលស៊ុតបញ្ចូលទីបានចំនួន ៤២ គ្រាប់ក្នុង ៣៧ ប្រកួតក្នុងរដូវកាលនេះ។

អវត្តមានក្នុងការហ្វឹកហាត់ មិនប្រាកដថា Haaland នឹងអវត្តមានពីការប្រកួត១០០%នោះទេ ដោយភាពស្ងប់ស្ងាត់ Man City ត្រូវបានគេយល់ថា ក្រុមមេឃខៀវកំពុងតែផ្ដល់ពេលវេលាឱ្យរូបគេសម្រាកដើម្បីជាសះស្បើយពីបញ្ហាក្រលៀន។

ការប្រកួតរវាង Man City ទល់នឹង Liverpool នៅកីឡដ្ឋាន Etihad នឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CNC នាថ្ងៃសៅរ៍ ទី១ ខែមេសា ម៉ោង៦:២៥នាទីល្ងាចតទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង