×

ទោះមិនបានបញ្ជាក់ហេតុផលដែលនាំឱ្យចែកផ្លូវគ្នាជាមួយ Aum Patcharapa ប៉ុន្តែសេដ្ឋី Pok បានត្រឹមពោលពាក្យ “សោកស្តាយ”

ថៃ៖ រូបថតជួបជុំមួយដែលសេដ្ឋី Pok អតីតមិត្តប្រុស Aum Patcharapa បានច្រៀងត្រសងយ៉ាងរីករាយជាមួយនឹងស្រីស្អាតម្នាក់កំពុងធ្វើឱ្យគ្រប់គ្នាចាប់អារម្មណ៍ចង់ដឹងពីទំនាក់ទំនងរវាងអ្នកទាំង២ជាខ្លាំង។ យ៉ាងណាមិញ សេដ្ឋីសង្ហារូបនេះបានបញ្ជាក់ថា នេះគ្រាន់តែជាមិត្តភាពប៉ុណ្ណោះ ជីវិតនៅលីវដូចលោកពេលនេះជួនកាលរាប់អានក្មេងៗជំនាន់ក្រោយក៏ម៉្យាងដែរ។

បន្ថែមពីនេះផងដែរ នៅពេលអ្នកសារព័ត៌មានសួរនាំពីបញ្ហាបេះដូងជាមួយ Aum វិញ Pok បានត្រឹមពោលពាក្យថា “សោកស្តាយ” ដោយសារ Aum ជានារីល្អម្នាក់មិនអ៊ីចឹងទេពួកគេក៏មិនអាចទាក់ទងគ្នាបានយូររហូតដល់ ៥ឆ្នាំដែរ។ ប៉ុន្តែបើនិយាយពីស្ថានភាពរបស់លោកពេលនេះអាចធ្វើចិត្តបានច្រើនដោយសារមមាញឹកជាមួយការងារច្រើន និងពេលខ្លះក៏បានឆ្លៀតពេលធ្វើដំណើរកម្សាន្តផងដែរ។

គួរបញ្ជាក់ដែរថា ដំបូងឡើយមហាជនសង្ស័យថាទំនាក់ទំនងរបស់អ្នកទាំង២ ឈានដល់ដំណាក់កាលចែកផ្លូវគ្នាដោយសារ Pok មានជនទី៣ ប៉ុន្តែតាមការបញ្ជាក់របស់ Aum បានឱ្យដឹងថា បញ្ហារបស់ពួកគេមិនមានជាប់ពាក់ព័ន្ធជាមួយជនទី៣ឡើយ ទោះជាយ៉ាងណាអ្នកទាំង២មិនបានបញ្ជាក់ឱ្យដឹងហេតុផលដែលនាំឱ្យឈានដល់ដំណាក់កាលចែកផ្លូវគ្នាឡើយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង