×

ធ្លាយវីដេអូអតីតមិត្តប្រុស Zheng Shuang លុតជង្គង់សុំការអភ័យទោសពីនាង

ចិន៖ រឿងអាស្រូវបោះបង់កូន ២នាក់នៅសហរដ្ឋអាមេរិករួមទាំងបញ្ហាគេចពន្ធកាលពីអំលុងឆ្នាំ២០២១កន្លងទៅធ្វើឱ្យ Zheng Shuang ដែលធ្លាប់តែជាតារាលំដាប់ A ត្រូវបាត់វត្តមានពីវិស័យសិល្បៈទាំងស្រុងខណៈកេរ្តិ៍ឈ្មោះកំពុងស្ទុះឡើងខ្លាំង។

ឈ្មោះរបស់អតីតតារាស្រីរូបនេះបានចូលក្នុងបញ្ជីខ្មៅសិល្បៈកម្សាន្តចិនបន្ទាប់ពីពាក្យចចាមអារ៉ាមបានផ្ទុះឡើងដោយសារអតីតមិត្តប្រុសរបស់នាងលោក Zhang Heng បានបកអាក្រាតថានាងជាម្តាយចិត្តអាក្រក់ហ៊ានបោះបង់កូន ២នាក់នៅអាមេរិកមិនរវីរវល់ខណៈ Zheng Shuang បានហៅ Zhang Heng ថាជាមនុស្សផិតក្បត់។

យ៉ាងណាមិញ ថ្មីៗនេះបានធ្លាយវីដេអូមួយដែល Zhang Heng លុតជង្គង់សុំការអភ័យទោសពី Zheng Shuang ទោះជាយ៉ាងណា អាការរបស់ Zhang Heng ហាក់បង្ហាញឱ្យឃើញថាលោកកំពុងមានបញ្ហាផ្លូវចិត្តយ៉ាងដូច្នោះ។ ចង់ដឹងកាន់តែច្បាស់ថាយ៉ាងណា តោះទៅទស្សនាវីដេអូទាំងអស់គ្នា៕

(ទស្សនាវីដេអូ)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង