
សង្គម៖ ថ្មីៗនេះមានគណនីបណ្តាញសង្គមមួយឈ្មោះ Ya Nich បានចែករំលែកបទពិសោធដែលក្មួយប្រុសរបស់ខ្លួនបានស្លាប់ទាំងវ័យទើប ៥ឆ្នាំបន្ទាប់ពីឈឺធ្មេញខំទៅរកពេទ្យធ្មេញ ទីបំផុតធ្មេញចំនួន ៧គ្រាប់ត្រូវបានដកចេញបានសម្រេច។

បន្ទាប់ពីធ្មេញចំនួន ៧គ្រាប់នោះរួចក្មេងប្រុសកម្សត់នោះបានចាប់ផ្តើមហើមពោះ សាច់ប្រែជាលឿងថាខ្សោយតម្រងនោម ថ្លើមរីក ហើយខ្សោយកម្លាំង ភ្នែកប្រែជាពិការ និងកន្លងទៅ ១សប្តាហ៍ក្មេងប្រុសអាយុ ៥ឆ្នាំនោះបានបាត់បង់ជីវិតដោយមិនដឹងមូលហេតុច្បាស់លាស់។
គួរបញ្ជាក់ដែរថា ប្រធានបទមួយនេះកំពុងផ្ទុះការភ្ញាក់ផ្អើលជាខ្លាំងដោយអ្នកនិយមលេងបណ្តាញសង្គមជាច្រើនបានលើកឡើងថា ដកធ្មេញម្តង ៧គ្រាប់មិនមែនជារឿងធម្មតាឡើយ កុំថាឡើយក្មេងសូម្បីតែមនុស្សធំក៏មិនអាចទ្រាំបានដែរ។ ម៉្យាងទៀតការដកធ្មេញមិនមែនចេះតែដកឡើយ ដូចនេះក្នុងនាមជាឪពុកម្តាយត្រូវពិចារណាឱ្យបានល្អិតល្អន់មុននឹងសម្រេចចិត្តឱ្យកូនដកធ្មេញ៕


