×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

លោក Alex Ferguson និង Arsene Wenger ត្រូវដាក់បញ្ចូលក្នុងបញ្ជីកត្តិយស Premier League Hall of Fame

អតីតគ្រូបង្វឹក Man UTD លោក Alex Ferguson និងអតីតគ្រូបង្វឹក Arsenal លោក Arsene Wenger ត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីកត្តិយស Premier League Hall of Fame។

Premier League Hall of Fame បង្កើតឡើងដើម្បីផ្តល់ជាពានកិត្តិយសដល់កីឡាករ គ្រូបង្វឹក ដែលបានសាងស្នាដៃ និងភាពលេចធ្លោក្នុងអាជីពរបស់ពួកគេក្នុងក្របខណ្ឌលីគកំពូលអង់គ្លេស។

លោក Ferguson វ័យ៨១ឆ្នាំ គឺជាគ្រូបង្វឹកជោគជ័យបំផុតក្នុងប្រត្តិសាស្ត្រក្របខណ្ឌ Premier League ជាមួយកំណត់ត្រាឈ្នះពានរង្វាន់ ១៣លើក។

រីឯលោក Wenger ធ្លាប់ដឹកនាំ Arsenal ឈ្នះពានរង្វាន់ Premier League ចំនួន ៣លើក អំឡុងដឹកនាំរយៈពេល ២២ឆ្នាំ។ គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះក្នុងរដូវកាល ២០០៣-០៤ បានជួយ Arsenal បង្កើតរឿងរ៉ាវដ៏អស្ចារ្យបំផុត ដោយមិនស្គាល់បរាជ័យសោះក្នុងការប្រកួត Premier League។

អតីតគ្រូបង្វឹកដ៏ល្បីឈ្មោះប្រចាំក្របខណ្ឌ Premier League ទាំង២រូប បានក្លាយជាអ្នកចាត់ការដំបូងគេបង្អស់ដែលត្រូវបានបញ្ចូលទៅក្នុងបញ្ជីកត្តិយស Premier league Hall of Fame។

បញ្ជី Hall of Fame នៃក្របខណ្ឌ Premier League បានបង្កើតឡើងក្នុងឆ្នាំ ២០២១ ដោយមានឈ្មោះ David Beckham, Dennis Bergkamp, Eric Cantona, Thierry Henry, Roy Keane, Frank Lampard, Steven Gerrard និង Alan Shearer ត្រូវបានបញ្ចូលឈ្មោះដំបូងគេបង្អស់។

ចំណែកកាលឆ្នាំ ២០២២ អតីតកីឡាករ Sergio Aquero, Didier Drogba, Vincent Kompany, Wayne Rooney, Peter Schmeichel, Paul Scholes, Patrick Vieira និង Ian Wright ត្រូវបានដាក់បញ្ចូលក្នុងបញ្ជី Hall of Fame នេះផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង