×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Marcus Rashford បដិសេធសំណើធំពីក្លិប Paris Saint-Germain

មានការរាយការណ៍ថា Marcus Rashford បានបដិសេធការផ្តល់ជូនប្រហែល ៤៥០,០០០ អឺរ៉ូក្នុងមួយសប្តាហ៍ ឬប្រហែល ១.៨ លានអឺរ៉ូក្នុងមួយខែពីក្លិប Paris Saint-Germain។

Rashford កំពុងមានរដូវកាលដ៏ល្អបំផុតក្រោមការដឹកនាំរបស់លោក Erik ten Hag ហើយទម្រង់លេងល្អរបស់គេបានទាក់ទាញចំណាប់អារម្មណ៍ពិក្លិបធំៗជាច្រើន។ យ៉ាងណា ខ្សែប្រយុទ្ធវ័យ២៥ឆ្នាំ បានបដិសេធការផ្តល់ជូនពីក្លិប PSG ដើម្បីទទួលបានប្រាក់ខែច្រើនជាង ៤៥០,០០០ អឺរ៉ូក្នុងមួយសប្តាហ៍នៅទឹកដី Parc des Princes។

ការបដិសេធរបស់ Rashford នេះ គឺដោយសារតែគេចង់ផ្តោតលើអាជីពបច្ចុប្បន្ននៅកីឡដ្ឋាន Old Trafford។ រដូវកាលនេះ Rashford បានស៊ុតបញ្ចូលទី ២៧ គ្រាប់ក្នុង ៤៤ ប្រកួត និងកំពុងដើរតួនាទីជាកីឡាករសំខាន់បំផុត នៅក្នុងក្រុមរបស់គ្រូបង្វឹកលោក Ten Hag។

កិច្ចសន្យាបច្ចុប្បន្នរបស់ Rashford នឹងមានសុពលភាពរហូតដល់រដូវក្តៅឆ្នាំ២០២៤ ប៉ុន្តែមិនមានការលើកឡើងពី ខ្សែប្រយុទ្ធវ័យ ២៥ឆ្នាំខាងលើនឹងបន្តកុងត្រាថ្មីនៅឡើយនោះទេ។

ដូច្នេះបើ PSG នៅតែចង់បាន Rashford ពួកគេនៅតែមានឱកាសនៅរដូវក្តៅនេះ ព្រោះពួកគេអាចទាញយកប្រយោជន៍ដែលរូបគេសល់កុងត្រាជាមួយ Man UTD តែមួយឆ្នាំទៀតប៉ុណ្ណោះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង