×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

PL Preview៖ការប្រកួតរវាងArsenalទល់នឹងLeeds ផ្សាយបន្តផ្ទាល់នៅលើទូរទស្សន៍CNCយប់នេះ

ក្រុម Arsenal ដែលកំពុងនាំមុខក្នុងតារាងនៃក្របខណ្ឌ Premier League នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុម Leeds United ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CNC តែមួយគត់ ចាប់ពីម៉ោង ៨:៥៥ នាទីយប់នេះតទៅ។

ក្រុមកាំភ្លើងធំមានប្រៀប ៨ពិន្ទុលើក្រុម Manchester City ដែលសល់មួយប្រកួតក្នុងដៃ។ Leeds យកបាន ៧ ពិន្ទុពីការប្រកួតចំនួន ៤ ចុងក្រោយ ដែលបានធ្វើឱ្យពួកគេឡើងដល់លេខ១៤ ប៉ុន្តែពួកគេនៅតែប្រឈមនឹងការកាត់ចោលដោយមានត្រឹមតែ ២៦ ពិន្ទុប៉ុណ្ណោះ។

សម្រាប់ Arsenal, William Saliba នឹងអវត្តមានម្តងទៀត។ Eddie Nketiah, Takehiro Tomiyasu និង Mohamed Elneny នឹងមិនអាចចូលលេងបានទេ ខណៈ Thomas Partey និង Kieran Tierney នឹងត្រូវវាយតម្លៃលើកាយសម្បទា។

សម្រាប់ Leeds, Adam Forshaw, Stuart Dallas និង Tyler Adams នឹងអវត្តមានដោយសាររបួស។ Wilfried Gnonto បានរបួសបន្ទាប់ពីត្រឡប់ពីក្រុមជម្រើសជាតិអ៊ីតាលីវិញ។ កីឡាករស៊ុតបញ្ចូលទីច្រើនជាងគេរបស់ Leeds ពោលគឺ Rodrigo គឺជាកីឡាករបម្រុងទល់នឹង Brighton និង Wolves មុនពេលសម្រាកអន្តរជាតិ។

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Arsenal ដែលអាចប្រើប្រាស់ទម្រង់ ៤-៣-៣ ៖

Ramsdale; White, Holding, Gabriel, Zinchenko; Odegaard, Partey, Xhaka; Saka, Jesus, Martinelli

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Leeds ដែលអាចប្រើប្រាស់ទម្រង់ ៤-២-៣-១ ៖

Meslier; Ayling, Koch, Cooper, Firpo; Roca, McKennie; Summerville, Aaronson, Harrison; Rodrigo

ប្រវត្តិជួបគ្នា៥ប្រកួតចុងក្រោយ Arsenal បានយកឈ្នះទាំង៥ដង។ ការប្រកួតចុងក្រោយ ក្រុមកាំភ្លើងធំយកឈ្នះ ១-០ ។

ការទស្សន៍ទាយរបស់ CBS Sports ចំពោះលទ្ធផលរវាងក្រុមទាំងពីរគឺ៖ Arsenal ២-០ Leeds ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង