×

ជំនួបរវាងថ្នាក់ដឹកនាំ ខ្មែរ ប៊ែវើរីជីស និងដៃគូអាជីវកម្ម ៦០០នាក់ សម្ពោធផលិតផលថ្មី “អិចប្រេស” រសជាតិស្រ្តប៊ែរី

(ភ្នំពេញ)៖ ការជួបជុំរវាងថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស និងដៃគូអាជីវកម្មសរុបចំនួន ៦០០រូប ដើម្បីដាក់សម្ពោធជាផ្លូវការនូវផលិតផលថ្មី «អិចប្រេស» រសជាតិស្ត្រប៊ែរី ត្រូវបានប្រារព្ធធ្វើឡើងនៅអគារ ជីប ម៉ុង ថៅវើ ដ៏ខ្ពស់ស្កឹមស្កៃនិងទំនើបបំផុតមួយដែលជាសមិទ្ធិផលចុងក្រោយបង្អស់របស់ ក្រុមហ៊ុន ជីប ម៉ុង នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ដើម្បីណែនាំពីលក្ខណៈពិសេស និងចំណុចខ្លាំងរបស់ផលិតផលថ្មីនេះ។

ពិធីជួបជុំដៃគូអាជីវកម្មនេះ ទទួលបានការយកចិត្តទុកដាក់ និងការផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ពីសំណាក់លោកជំទាវអ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង អ្នកឧញ៉ា លាង ឃុន សហស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង សមាជិកក្រុមប្រឹក្សាភិបាល និងថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនរូបទៀតរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដើម្បីបង្កើតភាពស្និទ្ធស្នាល និងធ្វើឱ្យដៃគូពាណិជ្ជកម្មមានភាពកក់ក្តៅ និងកាន់តែទុកចិត្តលើផលិតផលថ្មី «អិចប្រេស» រសជាតិស្រ្តប៊ែរីនេះ ។

អ្នកឧកញ៉ា លាង ម៉េង បានថ្លែងថា៖​ ​​​​​​​“ក្រុមហ៊ុន ជីប ម៉ុង និង ខ្មែរ ប៊ែវើរីជីស វិនិយោគដោយខ្មែរ១០០% ចាក់គ្រិះយ៉ាងរឹងមាំនៅក្នុងទីផ្សារកម្ពុជារាប់ទសវត្ស ហើយប្រកាន់យកគោលជំហរនិងគុណតម្លៃដ៏ជាក់លាក់មួយ នោះគឺថាគ្រប់ពេលដែលក្រុមហ៊ុនបង្កើតអ្វីថ្មី យើងតែងគិតគូរឲ្យបានគ្រប់ជ្រុងជ្រោយ មានយុទ្ធសាស្ត្រច្បាស់លាស់ និងផ្តោតសំខាន់លើការវិនិយោគលើបច្ចេកវិទ្យា គ្រឿងចក្រទំនើបៗ និងរោងចក្រដ៏ធំសម្បើម ក៏ដូចជាគ្រឿងផ្សំដែលមានគុណភាព ដើម្បីធានាថាផលិតផលរបស់យើង មានគុណភាពខ្ពស់បំផុត មានរសជាតិឆ្ងាញ់ ស្រស់ស្រាយ បង្កើនថាមពល ជាមួយនឹងការរចនាប្លែកទំនើបទាន់សម័យ ត្រូវនឹងតម្រូវការនិងចំណូលចិត្តអតិថិជនក្នុងស្រុក។”

ដើម្បីបង្កើតបរិយាកាសយ៉ាងល្អឥតខ្ចោះ និងអង្រួនអារម្មណ៍ដៃគូអាជីវកម្មទាំងអស់ ក្នុងពិធីជួបជុំដៃគូអាជីវកម្មនេះ ក៏មានវត្តមានក្រុមរាំដ៏ល្បី ​Arrow  Plas ធ្វើការបញ្ចេញក្បាច់រាំជក់ចិត្ត ការប្រគំតន្ត្រីទាន់សម័យនិងសម្តែងដោយតារាចំរៀង និង DJ ល្បីៗ ថែមទៀត។ គោលបំណងធំបំផុតដែលបន្ថែមនូវបរិយាកាសភ្លេចមិនបាននេះ គឺចង់បំផុសគំនិត ឱ្យអ្នកចូលរួមទាំងអស់គ្នាបានស្គាល់លក្ខណៈពិសេស និងមានភាពចងចាំពីខ្លឹមសាររបស់ផលិតផលថ្មីនេះ «អិចប្រេស» បង្ហាញភាពជាខ្លួនអ្នក”។

ត្បិតតែផលិតផល «អិចប្រេស» រសជាតិស្រ្តប៊ែរី ជាផលិតផលថ្មីមែនពិត តែនេះមិនមែនជាលើកទី១ទេដែល ខ្មែរ ប៊ែវើរីជីស ណែនាំផលិតផលថ្មី ហើយក្រុមហ៊ុនបានសាងកេរ្តិ៍ឈ្មោះម៉ាកយីហោធំៗរហូតដល់៦ផលិតផល ដែលអតិថិជនរបស់យើងស្គាល់និងជឿជាក់លើរួមមកហើយ។ 

Express Yourself!

អិចប្រេស បង្ហាញភាពជាខ្លួនអ្នក!

សម្រាប់ព័ត៌មានបន្ថែម៖ https://www.facebook.com/profile.php?id=100090006112121

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង