×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Chelseaចែកផ្លូវពីអ្នកចាត់ការGraham Potterបន្ទាប់ពីដឹកនាំជាង៦ខែ

Chelsea បានចែកផ្លូវពីអ្នកចាត់ការ Graham Potter បន្ទាប់ពីដឹកនាំតិចជាង ៧ ខែ បន្ទាប់ពីការបរាជ័យក្នុងដី ក្រោមថ្វីជើងរបស់ Aston Villa ដោយលទ្ធផល 2-0 កាលពីថ្ងៃសៅរ៍។

វាជាការបរាជ័យលើកទី១១ ក្នុងការដឹកនាំចំនួន 31 ប្រកួតរបស់លោក Potter ចាប់តាំងពីឡើងកាន់តំណេងនេះជំនួសលោក Thomas Tuchel នៅកីឡដ្ឋាន Stamford Bridge នៅថ្ងៃទី៨ ខែកញ្ញា។

Chelsea បានធ្លាក់មកលេខ១១ ក្នុងតារាងនៃក្របខណ្ឌ Premier League និងកំពុងតាមពីក្រោយក្រុមកំពូលទាំងបួនចំនួន ១២ ពិន្ទុ ទោះបីជាពួកគេបានចំណាយប្រាក់ច្រើនជាង ៥៥០ លានផោនលើកីឡាករចំណូលថ្មីក្នុងទីផ្សារដោះដូរកីឡាករនារដូវកាលនេះក៏ដោយ។

Chelsea ចេញសេចក្ដីថ្លែងការណ៍ថា Potter៖ “បានយល់ព្រមជាមួយក្លិបដើម្បីសម្រួលដល់ការផ្លាស់ប្តូរមួយដោយរលូន” ហើយលោក Bruno Saltor ដែលធ្លាប់បានធ្វើការជាមួយលោក Potter នៅក្លិប Brighton នឹងទទួលបន្ទុកក្រុមជាគ្រូបង្វឹកបណ្តោះអាសន្ន។

លោក Todd Boehly និង Behdad Eghbali សហម្ចាស់ក្លិប បានថ្លែងថា៖ “យើងមានការគោរពខ្លាំងបំផុតចំពោះលោក Graham ក្នុងនាមជាគ្រូបង្វឹក និងជាមនុស្សម្នាក់។ គាត់ប្រកបដោយវិជ្ជាជីវៈ និងភាពស្មោះត្រង់ ហើយយើងទាំងអស់គ្នាមានការខកចិត្តចំពោះលទ្ធផលនេះ”៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង