ភ្នំពេញ៖ ពិធីមង្គលការរបស់បវរកញ្ញា ងិន ម៉ារ៉ាឌី ដែលបានប្រារព្ធឡើងកាលពីថ្ងៃទី ០២ ខែមេសា ឆ្នាំ២០២៣ ម្សិលមិញនេះពោរពេញដោយភ្ញៀវកិត្តិយសជាច្រើនទាំងក្នុង និងក្រៅសិល្បៈចូលរួមក្នុងថ្ងៃសិរីមង្គលរបស់បវរកញ្ញារូបនេះយ៉ាងច្រើនកុះករផងដែរ។
ជាថ្ងៃដែល ងិន ម៉ារ៉ាឌី ទន្ទឹងរង់ចាំកាន់ដៃគូស្នេហ៍ចូលរោងការជាយូរណាស់មកហើយ ធ្វើឱ្យបវរកញ្ញារូបនេះរំភើបដល់ស្រក់ទឹកភ្នែកគ្មានពាក្យនឹងបរិយាយឡើយ។ ជាមួយគ្នានេះដែរ ពិធីមង្គលការរបស់ ងិន ម៉ារ៉ាឌី ឃើញមានវត្តមានបវរកញ្ញាជាច្រើនរូបមានដូចជា រឿន ណាត សំណាង អេលីណា រ៉េត សារីតា ហង្ស ម៉ានីតា ជាដើមបាននាំគ្នាចូលរួមអបអរសាទរដល់ថ្ងៃពិសេសរបស់ ម៉ារ៉ាឌី យ៉ាងសប្បាយរីករាយផងដែរ៕
@visanan បទថ្មីរបស់ខ្ញុំ កាន់ដៃរួមគ្នា សម្រាប់មិត្តសម្លាញ់របស់ខ្ញុំក្នុងថ្ងៃពិសេស @Marady Ngin ជាបទចម្រៀងមួយដែរសរសេរពីសាច់រឿងពិតនៃជីវិតគូរស្នេហ៍មួយគូរដែរពួកគាត់បានឆ្លងកាត់រឿងរាវឧបសគ្គជីវិតជាច្រើនជាមួយគ្នា 🤍🥹 #ងិនម៉ារ៉ាឌី #កាន់ដៃរួមគ្នា #ណានវីសារ #បទថ្មី #PMA2023