×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

សហព័ន្ធកីឡាអេឡិចត្រនិកកម្ពុជា បង្កើតយុត្តសាស្រ្តថ្មីដណ្តើមមេដាយក្នុងស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣

ឆ្លងតាមបទពិសោធចូលរួមការប្រកួតស៊ីហ្គេម ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីនកន្លងមក លើប្រភេទកីឡា E-Sports មួយចំនួន ជាពិសេស Mobile Legends: Bang Bang ក្រុមកម្ពុជាមិនទទួលលទ្ធផលល្អទេ។ ពេលនោះសហព័ន្ធបានជ្រើសរើសក្រុមចេញពីការប្រកួតមកធ្វើជាក្រុមជម្រើសជាតិសម្រាប់ប្រកួតស៊ីហ្គេមតែម្តង ដោយមិនបានជ្រើសរើស ឬច្របាច់បញ្ជូលគ្នានោះទេ។ នេះជាការលើកឡើងរបស់ ឯកឧត្តម លន់ សាមឌី អគ្គលេខាធិការសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ក្នុងសន្និសីទសារព័ត៌មាន ស្តីពីការប្រកាសក្រុមកីឡាអេឡិចត្រូនិកជម្រើសជាតិកម្ពុជា លើវិញ្ញាសា Mobile Legends: Bang Bang កាលពីចុងសប្តាហ៍ទៅនេះ។

តាមរយៈការបង្កើត Angkor Warriors ដើម្បីប្រមូលផ្តុំកីឡាករ កីឡាការិនីដែលមានគុណផលខ្ពស់ បង្កើតជាក្រុមជម្រើសជាតិកម្ពុជាលើប្រភេទកីឡាអេឡិចត្រូនិក ត្រៀមចូលរួមប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នាខែឧសភា បន្ទាប់ពីឯកឧត្តមប្រធានមើលឃើញពីចំណុចខ្សោយលើវិញ្ញាសាមួយចំនួន ដោយ E-Sports បែងចែកវិញ្ញាសាដាច់ពីគ្នា មានប្រកួតបែបយុទ្ធសាស្រ្ត ដូចជា Mobile Legends និង Wild Rift ជាដើម គឺជាប្រភេទប្រើយុទ្ធសាស្រ្ត តាមរយៈសហការជាក្រុមឱ្យខ្លាំង យល់ពីគ្នា ទំនាក់ទំនងគ្នាល្អ ទើបទទួលជោគជ័យបាន។ ឯកឧត្តម អគ្គលេខាធិការបន្ថែម។

លោក ធី វាយ អគ្គនាយកក្រុមហ៊ុន T.Y Media បានឱ្យដឹងថា គោលដៅសំខាន់របស់ក្រុមហ៊ុន គឺចូលរួមអភិវឌ្ឍ និងលើកស្ទួយវិស័យកីឡាអេឡិចត្រូនិកកម្ពុជាឱ្យរីកចំរើន និងបន្តជួយដល់សហព័ន្ធកីឡាករ កីឡាការិនីជម្រើសជាតិជានិច្ចដើម្បីសម្រេចជ័យជម្នះនៅស៊ីហ្គេមប្រវត្តិសាស្ត្ររបស់កម្ពុជា។ លោកបន្ថែមទៀតថាគឺពិតជាចង់ឃើញកីឡាករ កីឡាការិនីផ្នែក E-Sports ឈ្នះមេដាយណាមួយខ្លាំងណាស់នៅស៊ីហ្គេមនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង