×

Jaehyuk សមាជិកក្រុម TREASURE វិះនឹងត្រូវភ្លើងឆេះខ្លួនដោយសារភ្លើងលើឆាក

បាងកក៖ ខណៈពេលដែល Jaehyuk ដើរសម្តៅឡើងលើឆាក ភ្លើងលម្អលើឆាកបានព្រុសឡើងវិះនឹងធ្វើឱ្យតារាប្រុសរូបនេះជួបគ្រោះថ្នាក់ភ្លើងឆេះខ្លួនទៅហើយ ប៉ុន្តែជាសំណាងដែល Jaehyuk បានគេចទាន់ទើបមិនបណ្តាលឱ្យមានបញ្ហាអ្វីចោទ។

កម្មវិធីប្រគំតន្ត្រីដែលធ្វើឡើងនៅទីក្រុងបាងកកបានបញ្ចប់ជាស្ថាពរ Jaehyuk បានចេញមកបញ្ជាក់ស្ថានភាពរបស់លោកមិនមានបញ្ហាអ្វីឡើយ ទោះជាយ៉ាងណាអ្នកគាំទ្របានចាប់អារម្មណ៍បង់រុំរបួសលើដៃដែលធ្វើឱ្យគ្រប់គ្នាសន្មតថាបណ្តាលមកពីឧប្បត្តិហេតុដែលបានកើតឡើងនៅថ្ងៃប្រគំតន្ត្រីនោះ។

អ្នកគាំទ្រ Jaehyuk មានការខឹងសម្បារជាខ្លាំងចំពោះអ្នករៀបចំកម្មវិធីដែលមានការធ្វេសប្រហែសដោយពួកគេបានបញ្ចេញមតិថា ប្រសិនមិនមានសមត្ថភាពការងារសុវត្ថិភាពសិល្បករទេគួរដកភ្លើងនោះចេញនោះនឹងប្រសើរជាង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង