×

កម្មវិធី“Anchor សំណើចតាមភូមិ”នឹងផ្ដល់ជូននូវផ្ទាំងទស្សនីយភាពសប្បាយរីករាយពីក្រុងស្ទឹងសែន នៅថ្ងៃសៅរ៍សប្ដាហ៍នេះ

នៅថ្ងៃសៅរ៍ខាងមុខនេះ ពុកម៉ែបងប្អូនទស្សនិកជនរបស់ស្ថានីយទូរទស្សន៍ CTN នឹងបានទស្សនានូវផ្ទាំងទស្សនីយភាពដ៏សប្បាយរីករាយ ក្នុងកម្មវិធី “Anchor សំណើចតាមភូមិ” ពីភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

នៅដើមកម្មវិធី ស្រីកែវ ក្លក់ក្លក់ និងណុកណុក ដែលជាពិធីករ ពិធីការិនីរបស់កម្មវិធី “Anchor សំណើចតាមភូមិ” នឹងនាំបងប្អូនទស្សនិកជនទៅទស្សនាពីទិដ្ឋភាពទូទៅ និងការធ្វើដំណើរពីភ្នំពេញទៅកាន់ក្រុងស្ទឹងសែន ដើម្បីបង្ហាញជូននូវស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋនៅទីនោះ និងការអភិវឌ្ឍនៅក្នុងសហគមន៍របស់ពួកគាត់ផងដែរ។

បន្ទាប់មក កម្មវិធីនឹងមានការលេងល្បែងកម្សាន្តដែលមានការចូលរួមពីអ្នកភូមិព្រៃតាហ៊ូ ការប្រគំតន្ត្រីដែលសម្ដែងដោយតារាកត្តិយសរួមមានកញ្ញា លីណា និងលោក ឈួន រ៉ៃយ៉ា ព្រមទាំងវគ្គសម្ដែងរឿងកំប្លែងខ្លី ដែលនឹងចូលមកកំដរអារម្មណ៍របស់ទស្សនិកជន នៅលើកញ្ចក់ទូរទស្សន៍ និងហ្វេសប៊ុកផេក CTN នាថ្ងៃសៅរ៍ ទី៨ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ៨ យប់តទៅ។

សូមអរគុណដល់ស្រាបៀរ Anchor ដែលជាអ្នកឧបត្ថម្ភផ្ដាច់មុខក្នុងកម្មវិធីនេះ។ ស្រាបៀរ Anchor មានរសជាតិស្រាលស្រទន់ ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៣៣ ក្នុងប្រទេសសិង្ហបុរី ហើយស្រាបៀរអាន់ឆ័រ គឺជាស្រាបៀរដែលទទួលបានពានរង្វាន់គុណភាពផលិតល្អឥតខ្ចោះរួមជាមួយនឹងបទពិសោធន៍៩០ឆ្នាំ។ ស្រាបៀរ អាន់ឆ័រ ផលិតឡើងសម្រាប់ពេលវេលាជួបជុំរីករាយ។

ស្រាបៀរ Anchor WHITE ផលិតឡើងយ៉ាងពិសេសពីអង្ករខេត្តបាត់ដំបង ផ្ដល់នូវរសជាតិកាន់តែស្រាលស្រទន់ ជាមួយកម្រិតជាតិអាល់កុល 4.5% ងាយស្រួលពិសា ស័ក្តិសមឥតខ្ចោះជាមួយអាហារ គ្រប់មុខ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង