×

ទិដ្ឋភាពរយៈពេល ៣ថ្ងៃនៃពិព័រណ៌ស្នាដៃនិស្សិតសាលារចនាអ្នកចូលរួមច្រើនកុះករនឹកស្មានមិនដល់

ភ្នំពេញ៖ រយៈពេល ៣ថ្ងៃនៃពិព័រណ៍ស្នាដៃនិស្សិតសាលារចនាត្រូវបានបញ្ចប់ដែលទិដ្ឋភាពរយៈពេល ៣ថ្ងៃនេះមានមនុស្សចូលរួមយ៉ាងច្រើនកុះកររកកន្លែងអង្គុយគ្មាន។

យោងតាមប្រភពហ្វេសប៊ុកសាស្ត្រាចារ្យ ព្រាប ចាន់ម៉ារ៉ា នៃសាកលវិទ្យាភូមិន្ទវិចិត្រសិល្បៈ បានឱ្យដឹងថា នៅរាត្រីចុងក្រោយម្សិលមិញនេះ សាលាត្រូវបង្ខំចិត្តបិទទ្វារដោយសារមនុស្សកកកុញពេក។

ទោះជាយ៉ាងណាគ្រប់យ៉ាងបានបញ្ចប់ទៅដោយរលូន និងមោទកភាពចំពោះនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត និងពេលវេលាក្នុងការរួបរួមគ្នាបង្កើតស្នាដៃជាច្រើនសម្រាប់បងប្អូនខ្មែរបានចូលរួមទស្សនាផងដែរ។ ចង់ដឹងថា ពិព័រណ៍ស្នាដៃនិស្សិតសាលារចនាឆ្នាំ ២០២៣ មានទិដ្ឋភាពសប្បាយខ្លាំងប៉ុណ្ណា តោះទៅទស្សនារូបភាពទាំងអស់គ្នា៕

រូបភាព៖ Preap Chanmara

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង