×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

កម្ពុជាស្ថិតនៅពូលA លេងនៅពហុកីឡដ្ឋានជាតិអូឡាំពិក សម្រាប់វិញ្ញាសាបាល់ទាត់បុរសស៊ីហ្គេម២០២៣

វិញ្ញាសាបាល់ទាត់បុរស នឹងចាប់ផ្ដើមប្រកួតនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ ដែលជាវិញ្ញាសាមួយត្រូវចាប់ផ្ដើមប្រកួតមុនគេនៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ការចាប់ឆ្នោតចែកពូល ត្រូវធ្វើឡើងនៅថ្ងៃទី៥ ខែមេសា ដោយមានក្រុមចូលរួមសរុបចំនួន ១០ក្រុម រួមមាន៖ ម្ចាស់ផ្ទះកម្ពុជា សិង្ហបុរី មីយ៉ាន់ម៉ា ថៃ ម៉ាឡេស៊ី ទីម័រខាងកើត ឥណ្ឌូណេស៊ី វៀតណាម ឡាវ និង ហ្វីលីពីន។ ក្រុមទាំងអស់ នឹងត្រូវបែងជាពីរពូល ក្នុងមួយពូលមាន ៥ក្រុម។

បើយោងតាមលោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រាប់នៅក្នុងសន្និសីទសារព័ត៌មានមួយថា កម្ពុជានៅក្នុងពូល A ដោយសារជាម្ចាស់ផ្ទះ ហើយពូល A ត្រូវលេងនៅក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។

ការប្រកួតវិញ្ញាសាបាល់ទាត់បុរស នឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក និងកីឡដ្ឋានព្រីន។

លោក កែវ សារ៉េត បានថ្លែងថា៖ “យើងចាំមើលទាំងអស់គ្នាថា យើងនៅជាមួយក្រុមណា! យើងមិនទាន់ដឹងទេ ប៉ុន្តែការចាប់ឆ្នោតនោះ គឺយើងនៅពូល A ដោយសារគម្រោងម្ចាស់ផ្ទះ ពូលA គឺយើងចង់បានលេងនៅស្តាតអូឡាំពិក (ពហុកីឡដ្ឋានជាតិ) ដើម្បីអ្នកគាំទ្រយើងងាយស្រួលចូលទស្សនា”។

គួររំឭកថា កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៤ ក្នុងពូលរបស់ខ្លួន កាលពីស៊ីហ្គេមលើកទី៣១ ដែលរៀបចំឡើងនៅប្រទេសវៀតណាម។ ក្រុមម្ចាស់ផ្ទះបានឈ្នះមេដាសមាសលើវិញ្ញាសាបាល់ទាត់បុរស ដោយផ្ដួលថៃនៅវគ្គផ្ដាច់ព្រ័ត្រ៕

ប្រភពរូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង