
កូរ៉េខាងត្បូង៖ អាពាហ៍ពិពាហ៍រវាង Hyun Bin និង Son Ye Jin បានផ្ទុះពាក្យចចាមអារ៉ាមថា កំពុងឈានដល់ដំណាក់កាលលែងលះគ្នាស្ងាត់ៗ ទោះជាយ៉ាងណាក្រុមការងាររបស់តារាសម្តែងប្រុសរូបនេះបានបញ្ជាក់ថា នេះមិនមែនជាការពិតឡើយ និងប្រកាសប្តឹងអ្នកដែលបង្កើតពាក្យចចាមអារ៉ាមឡើងទៀតផង។
បន្ទាប់ពីផ្ទុះពាក្យចចាមអារ៉ាមឡើង Hyun Bin បានបង្ហាញខ្លួនលើកដំបូងកំពុងនៅក្រៅប្រទេសផ្អែកតាមកាលវិភាគការងារមមាញឹកនៅទីនោះ ប៉ុន្តែអ្វីដែលធ្វើឱ្យគ្រប់គ្នាចាប់អារម្មណ៍នោះគឺរូបរាងតារាប្រុសរូបនេះមានការប្រែប្រួលខ្លាំងមើលស្ទើរមិនស្គាល់ ខុសឆ្ងាយពីរូបរាងរបស់លោកពីមុនទាំងស្រុង។
គួរបញ្ជាក់ដែរថា តារាសម្តែង Hyun Bin មានវ័យ ៤០ឆ្នាំហើយ លោកបានបញ្ចប់ភាពនៅលីវដោយកាន់ដៃតារាស្រី Son Ye Jin សាងគ្រួសារកាលពីឆ្នាំ២០២២ និងទទួលបានកូនម្នាក់កាលពីខែវិច្ឆិកា មកដែរ៕
