×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Real Madrid បង្កើនការចាប់អារម្មណ៍លើ Paulo Dybala របស់ AS Roma

ក្លិប Real Madrid កំពុងស្វែងរកជម្រើសផ្សេងទៀតនៅក្នុងតំបន់ប្រយុទ្ធដើម្បីមកជួយក្រុមនៅក្នុងទីផ្សាររដូវក្ដៅខាងមុខ ខណៈកាយសម្បទារបស់ខ្សែប្រយុទ្ធ Karim Benzema បានប្រឈមនឹងបញ្ហា នៅក្នុងប្រកួតភាគច្រើននារដូវកាលនេះ។

ខ្សែប្រយុទ្ធ Alvaro Rodriguez នឹងត្រូវបានដំឡើងមកកាន់ក្រុមធំ នៅរដូវកាលបន្ទាប់ ប៉ុន្ដែ យុវជនអ៊ុយរុយហ្គាយរូបនេះ ទំនងមិនមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការជំនួសកន្លែងរបស់ Benzema នៅពេលដែលកីឡាករបារាំងរូបនេះ មិនអាចលេងបាន។

ដូច្នេះហើយ ទើប Real Madrid បានបង្កើនការចាប់អារម្មណ៍ទៅលើគោលដៅថ្មីនោះគឺខ្សែប្រយុទ្ធ Paulo Dybala របស់ AS Roma។

Dybala ទើបតែរួមចំណែកជួយក្រុមអាហ្សង់ទីន ឈ្នះជើងឯក World Cup 2022 ហើយរូបគេបានបង្ហាញសមត្ថភាពយ៉ាងល្អសម្រាប់ក្លិបAS Romaក្រោមការដឹកនាំដោយគ្រូបង្វឹក Jose Mourinho។

មានការជឿថា Paulo Dybala មានតម្លៃផ្ទេរតែប្រមាណ ១២លានអឺរ៉ូប៉ុណ្ណោះ ដែលធ្វើឱ្យក្លិបជាច្រើនចង់បាន ដែលក្នុងចំណោមនោះក៏មាន Real Madrid ផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង