
តៃវ៉ាន់៖ អំឡុងខែមីនា ឆ្នាំ២០២២ Barbie Hsu បានរៀបការជាមួយ DJ Koo បន្ទាប់ពីលែងលះជាមួយ Wang Xiaofei មិនបានប៉ុន្មានខែ។ ក្រោយរៀបការជាមួយអតីតសង្សារដែលខានជួបគ្នារយៈពេល ២០ឆ្នាំមក Wang Xiaofei ក៏បានផ្តាច់ប្រាក់ឧបត្ថម្ភប្រចាំខែដល់នាង ទោះជាយ៉ាងណាលោកនៅតែផ្គត់ផ្គង់កូនៗទាំង២ លើថ្លៃអាហារកិច្ចតាមការសន្យា ប៉ុន្តែតាម Barbie បានឱ្យដឹងថាអតីតស្វាមីរបស់នាងលែងផ្តល់ប្រាក់តាមការសន្យាបន្ទាប់ពីនាងរៀបការជាមួយ DJ Koo ដូចនេះនាងបានដាក់ពាក្យប្តឹងដើម្បីទាមទារថ្លៃអាហារកិច្ចប្រចាំខែ។

ទីបំផុត Barbie Hsu បានឈ្នះការប្តឹងផ្តល់នេះដោយតម្រូវឱ្យ Wang Xiaofei ត្រូវផ្តល់ប្រាក់ប្រចាំខែជាង ២សែនដុល្លារជារៀងរាល់ខែ។ យ៉ាងណាមិញ តាមសារព័ត៌មានក្នុងស្រុកបានចុះផ្សាយថា បន្ទាប់ពីឈ្នះក្តីមក Barbie បានហាមមិនឱ្យ Xiaofei ចូលផ្ទះដើម្បីសួរសុខទុក្ខកូនៗឡើយ ក្រោយមកទើបម្តាយរបស់ Barbie បាននាំចៅទាំង២ឱ្យទៅជួប Xiaofei នៅសណ្ឋាគាររបស់ លោកដោយគាត់បានសុំចិត្តអតីតកូនប្រសាររូបនេះឱ្យបញ្ឈប់ជម្លោះជាមួយ Barbie ទៀត ហើយគាត់នៅតែចាត់ទុក Xiaofei ជាគ្រួសារតែមួយដដែល។
ម្តាយរបស់ Barbie បានបន្ថែមថាអតីតកូនប្រសាររូបនេះមានភាពចាស់ទុំច្រើន ទោះជារូបគេបដិសេដមិនអាចបញ្ឈប់ជម្លោះជាមួយ Barbie ក៏ពិតមែនប៉ុន្តែគង់មានថ្ងៃណាមួយអ្នកទាំង២ នឹងអាចអង្គុយចុះនិយាយគ្នាតាមសម្រួលមិនខាន៕

