×

ឃើញ Lisa កាន់បំពង់ហឺតក្នុងដៃ អ្នកគាំទ្រនាំគ្នាសម្រុកទៅទិញឡើងក្រុមហ៊ុនប្រកាសថាដាច់ស្តុកទាំងយប់

ថៃ៖ នៅថ្ងៃខួបកំណើតចូលវ័យ ២៦ឆ្នាំ Lisa បានហោះទៅស្រុកដើម្បីឆ្លងថ្ងៃកំណើតរបស់នាងជាមួយគ្រួសារ និងមិត្តភក្តិយ៉ាងសប្បាយរីករាយបំផុតដោយការញ៉ាំអាហារជុំគ្នា និងថតរូបទុកជាអនុស្សាវរីយ៍ផងដែរ។

ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ រូបភាព ២សន្លឹកដែលនាងបានថតជាមួយមិត្តជិតស្និទ្ធិម្នាក់ ក្នុងដៃមានកាន់បំពង់ហឺត១ ត្រូវបានអ្នកគាំទ្រតារាស្រីរូបនេះចាប់អារម្មណ៍ជាខ្លាំង និងមិនបង្អង់យូរពួកគេបានសម្រុកទៅប្រមូលទិញតាមហាងនានារហូតម្ចាស់ផលិតផលប្រកាសនៅលើផេកផ្លូវការថា បំពង់ហឺតនោះបានដាច់ស្តុកត្រឹមរយៈពេល ១យប់ប៉ុណ្ណោះ។

ដោយបានលក់ចេញអស់លឿនមិនធ្លាប់មានពីមុនមក ម្ចាស់ផលិតផលក៏មិនភ្លេចអរគុណដល់ Lisa ដែលបានធ្វើឱ្យបំពង់ហឺតដែលមានតម្លៃ ២៨បាតលក់អស់ខ្ទេចគ្មានសល់ត្រឹមមួយប៉ប្រិចភ្នែកបែបនេះ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង