×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Chelsea និង PL ថ្កោលទោសអ្នកគាំទ្រដែលបានប្រមាថលើ Liverpool

Chelsea បានថ្កោលទោសការប្រមាថរបស់អ្នកគាំទ្រពីកន្លែងអង្គុយទស្សនានៅក្នុងកីឡដ្ឋាន Stamford Bridge ក្នុងការប្រកួតដែលក្រុមតោខៀវស្មើជាមួយ Liverpool ដោយលទ្ធផល ០-០ កាលពីយប់មិញ។

អ្នកគាំទ្រនៅជិតច្រកចូលទៅបន្ទប់ផ្លាស់សម្លៀកបំពាក់ បានស្រែកប្រមាថអ្នកគាំទ្រ Liverpool ទាក់ទងនឹងហេតុការណ៍សោកនាដកម្មជាន់គ្នា Hillsborough ឆ្នាំ១៩៨៩ ដែលបង្កឱ្យមានអ្នកស្លាប់និងរងរបួស។ មិនតែប៉ុណ្ណោះ មានការប្រមាថទៅកាន់អតីតខ្សែការពារក្រុម Liverpool លោក Jamie Carragher ទាក់ទងនឹងឧប្បត្តិហេតុមួយក្នុងឆ្នាំ២០១៨ ដែលលោកបានស្ដោះទឹកមាត់ដាក់រថយន្តមួយគ្រឿង។

Chelsea បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ “Chelsea FC សូមថ្កោលទោសចំពោះការស្រែកមិនសមរម្យពីអ្នកគាំទ្រមួយចំនួនអំឡុងពេលការប្រកួតល្ងាចនេះ។”
“ការស្រែកជេរប្រមាថមិនអាចកើតឡើងក្នុងបាល់ទាត់បានទេ ហើយយើងសូមទោសអ្នកដែលត្រូវបានប្រមាថ”។

សេចក្តីថ្លែងការណ៍មួយផ្សេងទៀតរបស់ស្ថាប័ន Premier League បានឱ្យដឹងថា៖ “ក្របខណ្ឌ Premier League ថ្កោលទោសចំពោះការប្រមាថនៅក្នុងការប្រកួតយប់នេះរវាង Chelsea និង Liverpool ។

“យើងបន្តចាត់ទុកបញ្ហានេះថាជាបញ្ហាដែលមិនអាចទទួលយកបាន ហើយកំពុងស្វែងរកដំណោះស្រាយលើបញ្ហានេះ ជាអាទិភាព”៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង