×

មិនដឹងថាគួរឱ្យអស់សំណើច ឬ គួរឱ្យអាណិតទេ បុរសម្នាក់មិនបានលាបឡេការពារកម្តៅថ្ងៃចុងក្រោយបន្សល់ស្នាមសខ្មៅដុំៗលើប្រអប់ជើង

ថៃ៖ យោងតាមអ្នកប្រើប្រាស់គណនីតិកតុកឈ្មោះ dream_sarawut បានចែករំលែកវីដេអូមួយដែលលោកត្រូវបំពេញការងារនៅក្រៅហាលថ្ងៃ ប៉ុន្តែដោយសារមិនបានលាបឡេការពារកម្តៅថ្ងៃទើបបណ្តាលឱ្យឥទ្ធិពលពន្លឺព្រះអាទិត្យប៉ះពាល់ខ្លាំងដល់ស្បែក បន្សល់ទុកនូវស្នាមសខ្មៅដុំៗទៅតាមប្រលោះស្បែកជើងដែលបានពាក់។

ឃើញវីដេអូនេះហើយមិនដឹងថាគួរអាណិត ឬ គួរឱ្យអស់សំណើចឡើយបន្ទាប់ពីឃើញសភាពជើងទាំងសងខាងរបស់លោកប្រែទៅជាបែបនេះ។ ចង់ដឹងថា ហាលថ្ងៃប្រចាំថ្ងៃដោយមិនបានលាបឡេការពារកម្តៅថ្ងៃនឹងប្តូរពណ៌ស្បែកទៅជាសភាពបែបនេះ តោះទៅទស្សនាវីដេអូទាំងអស់គ្នា៕

@dream_sarawut

ก็บอกแล้วไง😂 กลางวันแดดมันแรง ก็ไม่เชื่อ ก็เป็นไอ้ด่างไปเลยสิคะ555 #แดดแรงเป็นเหตุสังเกตุได้ #fyp #คลิปตลก

♬ Hua Ror Tee Lhang – Mama Blues

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង