×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

TuchelដឹកនាំBayernរងបរាជ័យជាលើកដំបូង ធ្លាក់ចេញពីពានរង្វាន់German Cup

ខ្សែប្រយុទ្ធ Lucas Höler របស់ក្លិប Freiburg បានស៊ុតបាល់ប៉េណាល់ទីនៅនាទីចុងក្រោយ ដើម្បីទម្លាក់ Bayern Munich ចេញពីពានរង្វាន់ German Cup កាលពីយប់មិញ ដែលធ្វើឱ្យអ្នកចាត់ការទូទៅថ្មីរបស់ក្រុមយក្សអាល្លឺម៉ង់ ទទួលរងបរាជ័យនៅក្នុងការដឹកនាំប្រកួតដំបូងរបស់ខ្លួន។

បន្ទាប់ពីស្មើ១-១ មានការពិន័យបាល់ប៉ះដៃកីឡាករ Jamal Musiala បានកើតឡើង បន្ទាប់ពីកីឡាករអាល្លឺម៉ង់បានព្យាយាមយកខ្លួនទៅពាំងបាល់។ Höler បានទាត់បញ្ចូលទីក្នុងម៉ោងបន្ថែម ដើម្បីជួយ Freiburg ឱ្យឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ វាមិនមែនជារឿងថ្មីរបស់ពួកគេទេ ដោយសារក្លិបនេះបានឈានដល់វគ្គផ្ដាច់ព្រ័ត្រ កាលពីឆ្នាំមុន។

Bayern កំពុងស្វែងរកឈ្នះពានរង្វាន់ German Cup នេះជាលើកដំបូងក្នុងរយៈពេល ៣ ឆ្នាំ។ កាលពីរដូវកាលមុន Borussia Mönchengladbach បានបំបាក់ Bayern ក្នុងលទ្ធផល ៥-០ ក្នុងជើងទីពីរ។

នេះជាការបរាជ័យលើកដំបូងរបស់លោក Thomas Tuchel ក្នុងនាមជាគ្រូបង្វឹកថ្មីរបស់ Bayern ចាប់តាំងពីការចូលកាន់តំណែងបន្តពីលោក Julian Nagelsmann ។ Tuchel ខកចិត្តយ៉ាងខ្លាំង បានប្រាប់ទូរទស្សន៍ក្នុងស្រុកមួយថា៖ “ខ្ញុំមិនដឹងទេថា តើពួកយើងសមនឹងទទួលលទ្ធផលនេះ។” “ការចាញ់គឺមិនល្អទេ វានឹងស្ថិតក្នុងអារម្មណ៍ពួកយើងក្នុងរយៈពេលណាមួយ”។

ក្រុមរបស់ Tuchel ត្រូវជួបជាមួយក្រុម Freiburg ក្នុងការប្រកួបក្របខណ្ឌ Bundesliga មុនពេលទៅជួបក្រុម Manchester City សម្រាប់ជើងទីមួយ នៃវគ្គ៨ក្រុមចុងក្រោយ ក្របខណ្ឌ Champions League ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង