×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

UEFA នឹងសម្រេចពីអនាគតក្លិប Barcelona ក្នុងពានរង្វាន់ Champions League នៅខែមិថុនា

សហព័ន្ធបាល់ទាត់អឺរ៉ុប UEFA នឹងធ្វើសេចក្ដីសម្រេចចិត្តពីអនាគតរបស់ក្លិប Barcelona ថា ពួកគេត្រូវ ដក ឬ មិនដកក្លិបមួយនេះចេញពីការប្រកួតពានរង្វាន់ UEFA Champions League នៅខែមិថុនាខាងមុខ។

ជាការពិត នៅក្នុងឆ្នាំ២០២៣នេះ មានការចោទប្រកាន់ថា ក្លិបរហស្សនាមអ្នកមានបុណ្យ បានពាក់ព័ន្ធនឹងអំពើពុករលួយ ការសូកប៉ាន់អតីតអនុប្រធានគណៈកម្មការអាជ្ញាកណ្ដាលលោក Jose Maria Enriquez Negreira នូវទឹកប្រាក់ប្រមាណ ៧.៣ លានអឺរ៉ូ ពីឆ្នាំ២០០១ ដល់ឆ្នាំ២០១៨។

លោក Negreira គឺជាអនុប្រធានគណៈកម្មាធិការអាជ្ញាកណ្តាលនៃសមាគមបាល់ទាត់អេស្ប៉ាញពីឆ្នាំ ១៩៩៣ ដល់ឆ្នាំ ២០១៨ ក្រោមការដឹកនាំរបស់ប្រធានលោក Victoriano Sanchez Arminio ។ រយៈពេលពីឆ្នាំ ២០០១ ដល់ ២០១៨ គឺជាពេលវេលាដែល Barcelona ជោគជ័យយ៉ាងខ្លាំង ដោយក្លិបបានឈ្នះពានជាច្រើន។

ក្រោយត្រូវបានចោទប្រកាន់លោក Negreira បដិសេធកំហុសឆ្គង ខណៈ Barcelona បានប្រកាសម្ដងហើយម្ដងទៀតថាខ្លួនមិនបានសូកប៉ាន់អាជ្ញាកណ្ដាល ដើម្បីជួយក្លិបនាពេលលេងការប្រកួតនោះឡើយ។

ក្រោយមានការបែកធ្លាយព័ត៌មាននេះ អាជ្ញាធរអេស្ប៉ាញបានធ្វើការស៊ើបអង្កេតលើរឿងនេះ ហើយ UEFA វិញក៏ប្រកាសស៊ើបអង្កេតរឿងក្ដីដោយខ្លួនឯងផងដែរ។

ប្រភពពី Daily Mail បានឱ្យដឹងថា UEFA ចង់សម្រេចឱ្យបានលឿនៗ ដើម្បីទុកឱកាសឱ្យមានការដោះស្រាយតាមផ្លូវច្បាប់មុនការចាប់ផ្ដើមរដូវកាលថ្មីពាក់កណ្ដាលឆ្នាំ២០២៣នេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង