×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Cristiano Ronaldo បន្តរកគ្រាប់បាល់ជួយ Al-Nassr ប្រជែងពានរង្វាន់ Saudi Pro League

ប្រធានក្រុម Al-Nassr ខ្សែប្រយុទ្ធ Cristiano Ronaldo បានបន្តរកគ្រាប់បាល់បញ្ចូលទីទៀតហើយ ដើម្បីជួយក្រុមខ្លួនយកឈ្នះគូប្រកួត Al Adalah ក្នុងការប្រកួតក្របខណ្ឌ Saudi Pro League របស់អារ៉ាប៊ីសាអ៊ូឌីត។

ការប្រកួតនៅទឹកដីរបស់ក្រុម Al Adalah នោះ Ronaldo ជាអ្នកបំបែកពងមាន់ ដោយការស៊ុតបាល់ពិន័យ១១ម៉ែត្រក្នុងនាទី៤០នៃវគ្គទី១ បើកការនាំមុខឱ្យក្រុម Al-Nassr ។

ចូលដល់វគ្គទី២នាទី៥៥ កីឡាករ Anderson Talisca បានរកគ្រាប់ទី២ ឱ្យ Al-Nassr មុនពេល Cristiano Ronaldo បន្ថែមគ្រាប់ទី៣ នៅក្នុងនាទី៦៦។ Ronaldo ពេលនេះរកបាន១១គ្រាប់ហើយ ពីការបង្ហាញខ្លួន១១លើកគ្រប់ការប្រកួតឱ្យ Al-Nassr។

ចំពោះ ក្រុម Al Adalah បានព្យាយាមក្នុងការប្រកួតយ៉ាងខ្លាំងដែរ ប៉ុន្តែមិនអាចធ្វើអ្វីគូប្រកួតបានទេ ហើយផ្ទុយទៅវិញពួកគេត្រូវរបូត២គ្រាប់បន្ថែមទៀត ដែលជាការធ្វើបានដោយ Anderson Talisca នៅនាទី ៧៨ និង Ayman Yahya នៅនាទី៩០+៨។ លទ្ធផលចប់ការប្រកួតគឺ Al-Nassr ៥ Al Adalah ០។

ជ័យជម្នះក្នុងការប្រកួតសប្តាហ៍ទី២២នេះ ក្រុម Al-Nassr អាចបន្តប្រជែងជើងឯកពានរង្វាន់ Saudi Pro League យ៉ាងស្វិតស្វាញដដែល ដោយពួកគេនៅឈរលេខ២ មាន៥២ពិន្ទុ តិចជាងក្រុមកំពូលតារាង Al-Ittihad តែ១ពិន្ទុប៉ុណ្ណោះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង