×

ចេះតែមានហើយ! សូម្បីផ្លូវល្បឿនលឿនក៏មានករណីគប់កញ្ចក់រថយន្តដែរ

សង្គម៖ ករណីគប់កញ្ចក់រថយន្តកាន់តែមានច្រើនឡើងរហូតកាលពីពេលថ្មីៗនេះ គណនីហ្វេសបុកមួយឈ្មោះ Seang Hong បានផុសឱ្យដឹងថា “បងប្អូនដែលប្រើប្រាស់នូវផ្លូវល្បឿនលឿនសូមមានការប្រុងប្រយ័ត្នផងនៅចន្លោះគីឡូម៉ែតលេខ៥៤ ដល់ ៥៨ព្រោះមានក្មេងទំនើងគប់ឡានរបស់ខ្ញុំ(មានក្នុងរូប)”។

ខណៈពេលដែលហេតុការណ៍បានកើតឡើង លោកបានធ្វើការទាក់ទងទៅសមត្ថកិច្ចប្រចាំការនៅផ្លូវល្បឿនលឿនផងដែរ ដោយសមត្ថកិច្ចបានទៅដល់ភ្លាមមិនបង្អង់យូរ។ ដូចនេះសូមប្រុងប្រយ័ត្នរាល់ពេលធ្វើដំណើរទាំងអស់គ្នា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង