×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

អតីតគ្រូ ជឿជាក់ថាថៃនឹងយកឈ្នះវៀតណាមនៅស៊ីហ្គេម

លោក Worrawoot Srimaka អតីតគ្រូបង្វឹកក្រុមបាល់ទាត់ឈុតស៊ីហ្គេមថៃ បាននិយាយថា គ្មានអ្វីអាចរារាំងក្រុមថៃពីការឈ្នះមេដាយមាស ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នៅប្រទេសកម្ពុជាបានឡើយ។

ថៃ បានប្រកួតស្មើអារ៉ាប៊ីសាអ៊ូឌីតដោយលទ្ធផល២-២ ឈ្នះកាតា១-០ និងចាញ់គុយវ៉ែត០-១ ជាប់ចំណាត់ថ្នាក់លេខ៤ ក្នុងការប្រកួតពានរង្វាន់មិត្តភាព 2023 Doha Cup នៅទីក្រុងដូហា។

លោក Worrawoot Srimaka បានកោតសរសើរខ្សែប្រយុទ្ធ Channarong Promsrikaew, Teerasak Poeiphimai និងខ្សែបម្រើ Jonathan Khemdee របស់ថៃ សម្រាប់ជោគជ័យនេះ។ ដោយឡែក វៀតណាមបានបញ្ចប់នៅចំណាត់ថ្នាក់ចុងក្រោយក្នុងចំណោមក្រុមទាំង១០ ដោយចាញ់ អ៊ីរ៉ាក់៣-០ អារ៉ាប់រួម៤-០ និងចាញ់ ៤-៥ ក្នុងការស៊ុតបាល់ប៉េណាល់ទីក្រោមថ្វីជើងក្រុមកៀហ្ស៊ីគីស្ថាន បន្ទាប់ពីស្មើគ្នាក្នុង៩០នាទី។

លោក Srimaka បាននិយាយថា៖ “ថៃគ្មានគូប្រៀបទេ នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២។” “ខ្ញុំគិតថាក្រុមនេះ ស្ថិតនៅកម្រិតអាស៊ី ដោយអាចលេងជាមួយក្រុមកម្រិតនេះបានជាច្រើន”។

បុរសវ័យ៥១ឆ្នាំរូបនេះ បាននិយាយថា ថៃមិនគួរខកខានឱកាសនេះ ក្នុងការដណ្ដើមមេដាយមាសស៊ីហ្គេមនោះទេ បន្ទាប់ពីបានបណ្តោយឱ្យវៀតណាមឈ្នះអស់រយៈពេលពីរដងជាប់ៗគ្នា។

Srimaka បានជួយថៃឈ្នះមេដាយមាសស៊ីហ្គេមលើកចុងក្រោយកាលពីឆ្នាំ២០១៧។ ក្នុងការប្រកួតនោះ ពួកគេបានយកឈ្នះក្រុមវៀតណាមក្នុងលទ្ធផល ៣-០ ដោយបានទម្លាក់ក្រុមវៀតណាមចេញត្រឹមវគ្គចែកពូល។ លោកជឿជាក់ថា ថៃនឹងបន្តអភិវឌ្ឍក្រោមការដឹកនាំរបស់គ្រូបង្វឹកបច្ចុប្បន្ន គឺលោក Issara Sritaro។

ថៃ បានចាប់ពូលនៅពូល B ជាមួយវៀតណាម ម៉ាឡេស៊ី សិង្ហបុរី និងឡាវ ស្របពេលដែលពូល A មានម្ចាស់ផ្ទះកម្ពុជា ឥណ្ឌូណេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន និងទីម័រខាងកើត។ ការប្រកួតចាប់ផ្ដើមពីថ្ងៃទី២៩ ខែមេសាតទៅ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង