×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

CAMSOCយល់ព្រមបញ្ចូលហ្វីលីពីនក្នុងការប្រកួតវិញ្ញាសាបាល់ទះផ្នែកបុរសស៊ីហ្គេម

ការចាប់ឆ្នោតចែកពូលវិញ្ញាសាបាល់ទះផ្នែកបុរស ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមបានបញ្ចប់កាលពីថ្ងៃទី៥ ខែមេសា ដោយមិនមានប្រទេសហ្វីលីពីនឡើយ ប៉ុន្តែយោងតាមសេចក្ដីថ្លែងការណ៍ផ្លូវការរបស់ CAMSOC ដែលចេញផ្សាយនៅថ្ងៃទី៦ ខែមេសា បានឱ្យដឹងថា CAMSOC បានអនុគ្រោះចំពោះការយឺតយ៉ាវក្នុងការចូលរួមរបស់ប្រទេសហ្វីលីពីន និងយល់ព្រមធ្វើការចាប់ឆ្នោតចែកពូលសាឡើងវិញផងដែរ។

ការចាប់ឆ្នោតចែកពូលដែលរកឃើញពូល A មានកម្ពុជា ឥណ្ឌូណេស៊ី សិង្ហបុរី ព្រមទាំងពូល B មានវៀតណាម ថៃ ម៉ាឡេស៊ី និងមីយ៉ាន់ម៉ា អាចនឹងត្រូវទុកជាមោឃៈ។

CAMSOC បានបន្តថា ជំហរនេះគឺឆ្លុះបញ្ចាំងពីស្មារតីនៃសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងសន្តិភាពរវាងបណ្ដាប្រទេសអាស៊ីអាគ្នេយ៍។

CAMSOC បានបន្តថា ការចាប់ឆ្នោតឡើងវិញនឹងអាចធ្វើទៅបាន លុះត្រាតែគណៈកម្មាធិការជាតិអូឡាំពិកចំនួន ៥ ដែលចូលរួម រួមទាំងគណៈកម្មាធិការជាតិអូឡាំពិកហ្វីលីពីន យល់ព្រមអនុញ្ញាតឱ្យហ្វីលីពីនចូលរួមក្នុងការប្រកួតនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង