×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ត្រឹម១សប្ដាហ៍ កម្ពុជាសម្រេចបានសមិទ្ធផលអស្ចារ្យលើព្រឹត្តិការណ៍កីឡា២ប្រភេទមុនស៊ីហ្គេម

ជាមួយនឹងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២កាន់តែខិតជិតមកដល់ កម្ពុជាបានត្រៀមខ្លួនបានយ៉ាងល្អទាំងហេដ្ឋារចនាសម្ព័ន្ធ និងអត្តពលិករបស់ខ្លួន ដើម្បីស្វាគមន៍ប្រតិភូកីឡានៃបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ ដែលនឹងមកចូលរួមប្រកួតប្រជែងនៅក្នុងព្រឹត្តិការណ៍ដែលបើកជាផ្លូវការនៅថ្ងៃទី៥ ខែឧសភា។

ថ្មីៗនេះ អត្តពលិកលើប្រភេទកីឡាចំនួន២ ដែលមានសក្តានុពលរបស់កម្ពុជា បានធ្វើរឿងដ៏អស្ចារ្យក្នុងនាមជាម្ចាស់ផ្ទះ។

កាលពីថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ ក្រុមអត្តពលិកកីឡាគុនល្បុក្កតោកម្ពុជា បានសម្រេចសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់នៅក្នុងការប្រកួតកីឡាគុនល្បុក្កតោជើងឯកអាស៊ីអាគ្នេយ៍ លើកទី១ ឆ្នាំ២០២៣ ដោយឈ្នះមេដាយមាស ១១ គ្រឿង ប្រាក់ ១០គ្រឿង និងសំរឹទ្ធ ១២គ្រឿង ដើម្បីឈរនៅចំណាត់ថ្នាក់លេខ១ ក្នុងតារាងនៃមេដាយសរុប តាមពីក្រោយដោយប្រទេសឡាវ ដែលមានមេដាយសរុបចំនួន២៤គ្រឿង វៀតណាម ៩គ្រឿង និងហ្វីលីពីន ៦គ្រឿង។

ងាកមកប្រភេទកីឡាវ៉ូវីណាមវិញ កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងចំណោម ៧ប្រទេសដែលបានចូលរួម តាមរយៈការឈ្នះមេដាយមាស ១០គ្រឿង ប្រាក់ ៩គ្រឿង និងសំរឹទ្ធ ១០គ្រឿង ក្នុងការប្រកួតកីឡាវ៉ូវីណាមជើងឯកអាស៊ីអាគ្នេយ៍ លើកទី៦ ដែលធ្វើឡើងចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ។ វិញ្ញាសាដែលដាក់ឱ្យអត្តពលិកប្រកួតប្រជែងសរុបចំនួន៣០ ដោយចំនួននេះដូចគ្នាទៅនឹងចំនួនវិញ្ញាសា ត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ ដែលក្នុងនោះមានវិញ្ញាសាប្រយុទ្ធ ៨ ប្រភេទទម្ងន់ និងសម្តែង២២វិញ្ញាសា។

ទាំងនេះជាការប្រកួតដ៏សំខាន់ ក្នុងការត្រៀមរៀបចំជាបទពិសោធ និងការត្រៀមលក្ខណៈឱ្យបានកាន់តែប្រសើរទាំងក្រុមមន្រ្តីបច្ចេកទេស និងក្រុមអត្តពលិក ជម្រើសជាតិត្រៀមស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង