
ចិន៖ កាលពីពេលថ្មីៗនេះ ព័ត៌មានចចាមអារ៉ាមដែលអ្នកនិយមលេងបណ្តាញសង្គមកំពុងខ្សឹបខ្សាវពាក់ព័ន្ធនឹងអាពាហ៍ពិពាហ៍រវាង Zhao Liying និង Feng Shaofeng គឺក្លែងក្លាយដោយមានមនុស្សម្នាក់បានទម្លាយថា ការពិត Zhao Liying មានទំនាក់ទំនងជាមួយនឹងម្ចាស់ឧបត្ថម្ភភាពយន្តរហូតភ្លាត់មានផ្ទៃពោះ ដូចនេះនាងត្រូវការក្លែងបន្លំរៀបការជាមួយនឹង Feng Shaofeng ដើម្បីលាក់បាំងការពិត។

ក្នុងឆ្នាំ២០១៨ តារាប្រុសស្រីល្បីឈ្មោះទាំង២នេះបានចុះឈ្មោះរៀបការបន្ទាប់ពី Zhao Liying សម្រាលកូនបាន ៥ខែ មិនយូរប៉ុន្មានក្នុងឆ្នាំ ២០២១ ពួកគេបានប្រកាសលែងលះគ្នាវិញ។ គួរបញ្ជាក់ថា នេះមិនមែនជាលើកទី១ដែលតារាស្រី Zhao Liying ផ្ទុះរឿងអាស្រូវឡើយ រំឭកទៅកាលពីគ្រាមុននាងក៏ត្រូវបានអតីតអ្នកចាត់ការបកអាក្រាតថា៖ “ប្រសិននាងមិនរូបសម្រស់មិនស្រស់ស្អាតទេនោះនាងអាចទៅកែសម្ជស្សបាន ប៉ុន្តែតើឱ្យកែខៃបានរបៀបណាប្រសិនបើអត្តចរិតរបស់នាងមិនស្រស់ស្អាតនោះ?”
មិនត្រឹមតែប៉ុណ្ណោះក៏លេចពាក្យចចាមអារ៉ាមបន្ថែមថា សូម្បីតែក្រុមការងារក៏ទ្រាំជាមួយនាងមិនបានដោយសារការស្នើរសុំជាច្រើនដូចជា ត្រូវយករថយន្តទំនើបទៅទទួលនាង និងគេងនៅសណ្ឋាគារផ្កាយ៥ និងសូម្បីតែម្ហូបក៏រើសខ្លាំងពិបាកផ្គាប់ចិត្តបំផុត។ គួរបញ្ជាក់ដែរថា ទោះមានពាក្យចចាមអារ៉ាមផ្ទុះខ្លាំងប៉ុណ្ណាក៏តារាស្រីរូបនេះបានរក្សាភាពស្ងៀមស្ងាត់ និងខំប្រឹងធ្វើការជាខ្លាំងផងដែរ៕


