×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Man UTD រងពិន័យពី FA ករណីកីឡាករខ្លួនចោមរោមអាជ្ញាកណ្តាល

Man UTD ត្រូវបានសមាគមបាល់ទាត់អង់គ្លេស FA ពិន័យជាទឹកប្រាក់ប្រមាណ ៦៥០០០ផោន ករណីមិនអាចគ្រប់គ្រងកីឡាករខ្លួនបាន ដោយបណ្តោយឱ្យពួកគេចោមរោមតវ៉ាអាជ្ញាកណ្តាលអំឡុងការប្រកួតវគ្គ៨ក្រុមចុងក្រោយពានរង្វាន់ FA Cup ទល់នឹង Fulham ។

រឿងរ៉ាវបានកើតឡើង ពេលការប្រកួតនាទីលាន Old Trafford កាលពីថ្ងៃទី១៩ ខែមីនា បានដំណើរការដល់នាទី៧០ ដោយ Man UTD ត្រូវបានគូប្រជែងនាំមុនមុន ១-០ ហើយ Jadon Sancho មានឱកាសដើម្បីតាមស្មើ។ គេបានស៊ុតផុតអ្នកចាំទី Bernd Leno តែបានប៉ះដៃ Willian ។ ក្នុងនោះមានការចោមរោមតវ៉ាពីកីឡាករ Man UTD ទៅកាន់អាជ្ញាកណ្តាលលោក Christopher Kavanagh ។ ក្រោមមកអាជ្ញាកណ្តាលបានពិគ្រោះជាមួយ VAR និងបានសម្រេចផ្តល់កាតក្រហម ដល់ Willian ហើយ Man UTD ទទួលបានបាល់ពិន័យ។

យ៉ាងណា អំឡុងភាពរញ៉េរញ៉ៃនោះ កីឡាករ Man UTD បានចូលរួមបង្កើនហេតុការណ៍ ដែលធ្វើឱ្យ FA បានចាត់ទុកជាការបំពានទៅលើមន្ត្រីអាជ្ញាកណ្តាល និងបានសម្រេចដាក់ពិន័យជាទឹកប្រាក់ទៅលើពួកគេតែម្តង។

ការពិន័យនេះបានធ្វើឱ្យ Man UTD វ៉ាហួស Arsenal ក្លាយជាក្រុមដែលរងពិន័យទឹកប្រាក់ច្រើនជាងគេនៅរដូវកាលនេះ គឺប្រមាណ ២០ម៉ឺនផោនមកហើយ។

ដោយឡែក សម្រាប់ការប្រកួតនោះគឺ Man UTD ឈ្នះ Fulham ដោយលទ្ធផល ៣-១។ Man UTD នឹងបន្តឡើងវគ្គ៤ក្រុមចុងក្រោយ ពានរង្វាន់ FA Cup ដោយត្រូវប៉ះក្រុម Brighton នៅថ្ងៃទី ២៣ ខែមេសា ខាងមុខ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង