កូរ៉េខាងត្បូង៖ ជាតារាចម្រៀងដែលបានចូលប្រលូកក្នុងសិល្បៈតាំងពីឆ្នាំ២០១០ មក Suzy ទទួលបានជោគជ័យក្នុងអាជីពជាតារាចម្រៀងដែលអាចឆក់យកបេះដូងអ្នកគាំទ្រមិនតិចឡើយ។ រីឯកាលពីពេលថ្មីៗនេះនៅក្នុងកម្មវិធីជជែកកម្សាន្តមួយ Suzy បានបង្ហាញទាក់ទងនឹងការសាងគ្រួសារដោយនាងបានឱ្យដឹងថា សម្រាប់នាងមិនមានគម្រោងនឹងរៀបការអ្វីឡើយ ប៉ុន្តែគ្រូទាយបាននិយាយថានៅពេលអាយុ ៣១គឺជាឆ្នាំល្អសម្រាប់នាងរៀបការ។
Suzy បានបន្ថែមថា ប្រសិននាងពិតជារៀបការឆ្នាំក្រោយមែននោះកម្មវិធីរបស់នាងអាចនឹងធ្វើឡើងតូចតាច ឬ មិនអ៊ីចឹងទេគឺអធិកអធមតែម្តង។ គួរបញ្ជាក់ដែរថា តារាស្រីរូបនេះក៏ធ្លាប់មានទំនាក់ទំនងស្នេហាជាមួយតារាប្រុសល្បីឈ្មោះ Lee Min Ho និង Lee Dong Wook ផងដែរ ប៉ុន្តែដោយសារស្នេហាមិនរលូនទើបពួកគេសម្រេចចិត្តបញ្ចប់ទំនាក់ទំនងគ្នាដោយសន្តិវិធី៕