
ថៃ៖ ការប្រកាសតំណែង Miss Grand Thailand 2023 និង Miss Runner-up កាលពីយប់ថ្ងៃទី០៦ ខែមេសា ដែលមានបេក្ខនារីចំនួន ៧៧នាក់បានចូលរួមក្នុងកម្មវិធីផងនោះ Engfa បានក្លាយជាអ្នកតំណាងបង្ហាញម៉ូតមកុដសម្រាប់ Miss Grand Thailand 2023 ដោយទទួលបានការសរសើរពីរូបសម្រស់របស់នាងជាខ្លាំង។
ប៉ុន្តែអ្វីដែលធ្វើឱ្យមហាជនជាច្រើនមិនពេញចិត្ត និងរិះគន់ខ្លាំងនោះគឺរ៉ូបដែលនាងបានស្លៀកបង្ហាញលើឆាកកាលពីយប់មិញនោះមានភាពសិចស៊ីជ្រុលរហូតដល់ឃើញកេរ្តិ៍ខ្មាស។ ក្រលេកមើលបវរកញ្ញាអន្តរជាតិដែលជាម្ចាស់មកុដឆ្នាំ២០២២ Isabella Menin វិញទទួលបានការកោតសរសើរទាំងរូបសម្រស់ និងឈុតពណ៌សដែលនាងបានស្លៀកកាលពីយប់មិញថាមានភាពស្រស់ស្អាតខ្លាំងគួរឱ្យទាក់ទាញដែលផ្ទុយពី Engfa ទាំងស្រុងតែម្តង៕
