×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

PL Preview៖ការជួបគ្នារវាង Man Utdទល់នឹងEverton ផ្សាយបន្តផ្ទាល់នៅCNCល្ងាចនេះ

Manchester United និង Everton នឹងជួបគ្នា ក្នុងការប្រកួតនៅក្របខណ្ឌ Premier League ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CNC តែមួយគត់ ចាប់ពីម៉ោង៦:៣០នាទីល្ងាចនេះតទៅ។

ក្រុមបិសាចក្រហម បានត្រឡប់ពីការទទួលបានជ័យជម្នះលើ Brentford ដោយលទ្ធផល ១-០ ក្នុងការប្រកួតពាក់កណ្តាលសប្តាហ៍កន្លងទៅ។ វាជាការទទួលបាន៣ពិន្ទុជាលើកដំបូងក្នុងការប្រកួតចំនួន៤កន្លងទៅ បន្ទាប់ពីចាញ់ Liverpool, ស្មើ Southampton និងចាញ់ Newcastle United ។

Everton បានតែងតាំងលោក Sean Dyche ជាអ្នកចាត់ការទូទៅនាចុងខែមករា បន្ទាប់ពីចែកផ្លូវពីលោក Frank Lampard ។ ក្រុមស្ករគ្រាប់ មិនទាន់ស្គាល់ពាក្យថាចាញ់ក្នុង៤ប្រកួតចុងក្រោយរបស់ពួកគេ ក្នុងនោះមានស្មើជាមួយ Chelsea និង Tottenham Hotspur ផងដែរ។ ប៉ុន្តែ ពួកគេនៅតែរងការគំរាមកំហែងពីតំបន់កាត់ចោល។

Casemiro នៅតែមិនទាន់អាចចូលលេងបានសម្រាប់ United ។ Christian Eriksen បានចូលហ្វឹកហាត់ជាមួយក្រុមក្នុងសប្តាហ៍នេះ បន្ទាប់ពីអវត្តមានរយៈពេលយូរ ដែលអាចនឹងស្ថិតក្នុងកៅអីបម្រុង។ Alejandro Garnacho, Tom Heaton និង Donny van de Beek មានរបួស។

Abdoulaye Doucoure ត្រូវបានព្យួរសម្រាប់ Everton បន្ទាប់ពីកាតក្រហមក្នុងការប្រកួតទល់នឹង Tottenham Hotspur ។ Dominic Calvert-Lewin ស្ថិតក្នុងការតាមដានសុខភាព ហើយ Andros Townsend គឺជាកីឡាករតែមួយគត់ដែលនឹងអវត្តមាន១០០%។

ប្រវត្តិជួបគ្នា ៥ប្រកួតចុងក្រោយគឺ Man Utd ឈ្នះ ៣ដង ស្មើ១ដង និងចាញ់១ដង នៅគ្រប់កម្មវិធីប្រកួតទាំងអស់។ ប្រកួតចុងក្រោយ Man Utd ឈ្នះ Everton ៣-១ ។

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Man Utd ដែលអាចប្រើប្រាស់ទម្រង់ ៤-២-៣-១ ៖

De Gea; Wan-Bissaka, Varane, Martinez, Malacia; McTominay, Sabitzer; Antony, Fernandes, Rashford; Weghorst

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Everton ដែលអាចប្រើប្រាស់ទម្រង់ ៤-៥-១ ៖

Pickford; Coleman, Keane, Tarkowski, Godfrey; Iwobi, Garner, Gueye, Onana, McNeil; Gray

ការទស្សន៍ទាយរបស់ CBS Sports ចំពោះលទ្ធផលរវាងក្រុមទាំងពីរគឺ៖ Man Utd ២-០ Everton ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង