×

PL Preview៖ជំនួបរវាង SpursនិងBrighton ផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅCNCយប់នេះ

ក្រុម Tottenham Hotspur និង Brighton កំពុងប្រជែងកៅអីសម្រាប់ក្របខណ្ឌ Champions League ស្របពេលដែលក្រុមទាំងពីរ នឹងជួបគ្នាក្នុងការប្រកួតក្របខណ្ឌ Premier League ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CNC តែមួយគត់ ចាប់ពីម៉ៅង៩:០០នាទីយប់តទៅ។

ការស្មើជាមួយ Southampton និង Everton បានធ្វើឱ្យ Spurs ធ្លាក់ទៅលេខ៥ នៅក្នុងតារាងក្របខណ្ឌ Premier League ។

លោក Roberto De Zerbi បានជួយឱ្យ Brighton ឡើងដល់លេខ៦ក្នុងតារាង និងឈានដល់វគ្គពាក់ កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់ FA Cup ។ ពួកគេ មិនទាន់ស្គាល់ពាក្យថាចាញ់ក្នុង៧ប្រកួតចុងក្រោយនៅគ្រប់កម្មវិធីប្រកួតទាំងអស់។

សម្រាប់ Spurs អ្នកចាំទី Hugo Lloris បានត្រលប់ពីរបួសជង្គង់ ដោយប្រធានក្រុមរូបនេះ អាចនឹងចូលកាន់តំណែងរបស់ខ្លួនសាជាថ្មី ដើម្បីជំនួសអ្នកចាំទី Fraser Forster ។ Lucas Moura ជាប់ពិន័យកាតក្រហម ដូច្នេះនឹងអវត្តមាន។ Emerson Royal, Ben Davies, Yves Bissouma, Ryan Sessegnon និង Rodrigo Bentancur សុទ្ធតែមិនអាចលេងបាន ប៉ុន្តែ Richarlison អាចនឹងអង្គុយនៅកៅអីបម្រុង។

Evan Ferguson បានជំនួស Danny Welbeck នៅតំបន់ប្រយុទ្ធរបស់ Brighton ហើយបានស៊ុតបញ្ចូលទីបើកឆាកក្នុងជ័យជម្នះ ២-០ លើ Bournemouth ។ Jeremy Sarmiento, Adam Lallana និង Jakub Moder នឹងអវត្តមានសម្រាប់ការប្រកួតយប់នេះ។

ប្រវត្តិជួបគ្នា ៥ប្រកួតចុងក្រោយគឺ Spurs យកឈ្នះ Brighton ៣ដង និងចាញ់២ដង នៅគ្រប់កម្មវិធីប្រកួតទាំងអស់។ ប្រកួតចុងក្រោយ Spurs យកឈ្នះត្រឹមតែ ១គ្រាប់ប៉ុណ្ណោះ។

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Spurs ដែលអាចប្រើប្រាស់ទម្រង់ ៣-៤-៣ ៖

Lloris; Romero, Dier, Lenglet; Porrp, Skipp, Hojbjerg, Perisic; Kulusevski, Kane, Son

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Brighton ដែលអាចប្រើប្រាស់ទម្រង់ ៤-២-៣-១ ៖

Steele; Veltman, Webster, Dunk, Estupinan; Gross, Caicedo; March, Mac Allister, Mitoma; Ferguson

ការទស្សន៍ទាយរបស់ CBS Sports ចំពោះលទ្ធផលរវាងក្រុមទាំងពីរគឺ៖ Spurs ១-១ Brighton ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង