
អាមេរិក៖ ទំនាក់ទំនងរយៈពេល ៦ឆ្នាំរបស់តារាចម្រៀងល្បីឈ្មោះ Taylor Swift និងតារាសម្តែង Joe Alwyn បានដើរដល់ផ្លូវបំបែកដែលធ្វើឱ្យអ្នកគាំទ្រគូស្នេហ៍មួយគូនេះមានការសោកស្តាយជាខ្លាំង។ ក្រលេកទៅមើលទង្វើមួយចំនួនរបស់អ្នកទាំង២ បង្ហាញជាសាធារណៈកាលពី ៥ឆ្នាំមុនទើបដឹងថាស្នេហារបស់តារាប្រុសស្រីទាំង២នេះពិតជាមានភាពផ្អែមល្ហែម និងពោរពេញដោយសុភមង្គលរកថាមិនត្រូវ។

ជាក់ស្តែងអំលុងពេល Taylor កំពុងច្រៀងនៅ Reputation Stadium Tour កាលពី ៥ឆ្នាំមុនបន្ទាប់ពីច្រៀងចប់ភ្លាម Taylor បានរត់ទៅក្រោយឆាកឡើងលឿនដើម្បីបានឱប Joe បំពេញភាពកក់ក្តៅ និងបំបាត់ភាពនឿយហត់ពីការសម្តែង។ មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងការប្រគំតន្ត្រីមួយផ្សេងទៀតដែល Joe និងគ្រួសារបានទៅគាំទ្រ Taylor ដល់ឆាកប្រគំតន្ត្រី Taylor បានចង្អុលបង្ហាញទៅ Joe មិនបង្អង់យូរពេលកំពុងច្រៀងបទ King of My Heart និង Gorgeous នៅក្នុងចំណោមហ្វូងអ្នកគាំទ្ររាប់ម៉ឺននាក់ឡើយ។
ទំនាក់ទំនងរយៈពេល ៦ឆ្នាំបានធ្វើឱ្យអ្នកគាំទ្រយល់ថា Joe ប្រាកដជាបុរសចុងក្រោយដែលអាចកាន់ដៃ Taylor ឆ្ពោះទៅការបង្កើតគ្រួសារមិនខាន ផ្ទុយទៅវិញគ្រប់យ៉ាងបានត្រឹមបន្សល់នូវភាពសោកស្តាយចំពោះពេលវេលា និងអនុស្សាវរីយ៍ដែលអ្នកទាំង២ធ្លាប់មានជាមួយគ្នាប៉ុណ្ណោះ៕



