×

អ្នកជិះកង់ Mathieu Van der Poel ឈ្នះជើងឯកកម្មវិធី Paris-Roubaix 2023

កីឡាករហូឡង់ Mathieu Van der Poel បានទទួលជ័យជម្នះក្នុងការប្រណាំងកង់កម្មវិធី Paris–Roubaix 2023 ដែលធ្វើឡើងពីទីក្រុង Paris ទៅកាន់ទីក្រុង Roubaix ភាគខាងជើងប្រទេសបារាំង។

ជាក់ស្តែង ក្នុងការប្រកួតដែលមានចម្ងាយផ្លូវប្រមាណ 256.6 គីឡូម៉ែត្រ រវាងតំបន់ទាំង២ខាងដើមនោះ សមាជិកក្រុម Alpecin–Deceuninck រូបនេះបានចាយពេលអស់តែ ៥ម៉ោង ២៨នាទី និង៤១ វិនាទី។

កីឡាករបែលហ្ស៊ិក Jasper Philipsen មកពីក្រុម Alpecin–Deceuninck បានចូលដល់គោលដៅលំដាប់ទី២ ហើយកីឡាករបែលហ្ស៊ិក Wout van Aert មកពីក្រុម Jumbo–Visma បានចូលដល់គោលដៅលំដាប់ទី៣។

សូមបញ្ជាក់ថា កម្មវិធី Paris–Roubaix គឺជាការប្រណាំងកង់ដែលមានរយៈពេលតែ១ថ្ងៃប៉ុណ្ណោះដោយវាបានធ្វើឡើងតាំងពីឆ្នាំ១៨៩៦មក គិតមកទល់ពេលនេះ វាបានដំណើរការចំនួន១១៩ដងហើយក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។

ការប្រកួតនេះក៏ជាទីលានទី១៦ ក្នុងចំណោម៣៥ នៃការប្រណាំងកង់ជ្រើសរើសជើងឯកពិភពលោក ប្រចាំរដូវកាល ២០២៣ នេះដែរ។

ទីលានជាបន្តគឺជាកម្មវិធី Amstel Gold Race ធ្វើឡើងនាប្រទេសហូឡង់ ថ្ងៃទី ១៦ ខែមេសា ខាងមុខ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង