×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

គ្រូ Arsenal បន្ទោសកូនក្រុមក្រោយស្មើគ្នាទល់នឹង Liverpool

គម្លាតពិន្ទុនាំមុខកំពូលតារាងនៃក្របខណ្ឌ Premier League របស់ Arsenal ថមថយ បន្ទាប់ពីខកខានជ័យជម្នះនៅទឹកដី Anfield ក្រោយ Liverpool វាយបកតាមស្មើវិញក្នុងលទ្ធផល ២-២ ក្នុងជំនួបលីគសប្តាហ៍ទី៣០។ លទ្ធផលនេះធ្វើឱ្យគ្រូបង្វឹក Arsenal លោក Mikel Arteta មានការមិនពេញចិត្តលទ្ធផល និងបន្ទោសកូនក្រុមខ្លួន។

ក្រុមកាំភ្លើងធំ បានចាប់ផ្តើមការប្រកួតយ៉ាងល្អដោយអាចធ្វើបានគ្រាប់បាល់ ២គ្រាប់ស៊ុតលើក្រុមម្ចាស់ផ្ទះ Liverpool ត្រឹមនាទី២៨ នៃវគ្គទីមួយ។ ២គ្រាប់របស់ Arsenal ធ្វើបានដោយកីឡាករ Gabriel Martinelli នាទី៨ និង Gabriel Jesus នៅនាទី២៨ មុនពេលដែលកីឡាករ Mohamed Salah រកបានគ្រាប់បាល់តាមមកវិញ ១គ្រាប់សម្រាប់ Liverpool នៅនាទី៤២។

ក្នុងវគ្គទីពីរ Arsenal បានសម្លឹងមើលជ័យជម្នះបំបែកកំណត់ត្រាលើកដំបូង ក្នុងទឹកដី Anfield ចាប់តាំងពីឆ្នាំ ២០១២ មក ជាមួយ ៣ពិន្ទុដ៏សំខាន់សម្រាប់ពួកគេក្នុងដំណើរបេសកកម្មឈ្នះពានរង្វាន់ Premier League។

Liverpool ក្នុងវគ្គទីពីរវាយបកដាក់សម្ពាធខ្លាំងឡើងវិញទៅលើ Arsenal ដោយនៅត្រឹមនាទី៥៤ Salah ខកខានការស៊ុតបាល់ពិន័យ ១១ម៉ែត្រមិនចូល តែទោះយ៉ាងណាកីឡាករ Roberto Firmino ដែលបានប្តូរចូលនៅនាទី៧៨ បានជួយរកគ្រាប់បាល់តាមស្មើ ២-២ ដោយការតែតនៅនាទី៨៧។
បញ្ចប់ការប្រកួតក្រុមទាំងពីរចែកគ្នាម្នាក់ ១ពិន្ទុ។

ក្រោយបញ្ចប់ការប្រកួតលោក Mikel Arteta បាននិយាយប្រាប់ថាកូនក្រុមរបស់លោកបាត់បង់ភាពម្ចាស់ការ ក្រោយពេលស៊ុតនាំមុខលើ Liverpool។

លោក Arteta បាននិយាយថា៖ “ការប្រកួតស្ថិតក្រោមការគ្រប់គ្រងរបស់យើង ប៉ុន្តែក្រោយពេលវគ្គទីមួយ យើងធ្វើឱ្យរបូតគ្រាប់បាល់ បន្ទាប់ពីសន្ទុះនៃការសម្រុកវាយបករបស់ក្រុមគូប្រជែង។ យើងបានកែប្រែបន្ទាប់ពីវគ្គទីមួយ ហើយចាប់ផ្តើមបានល្អនៅនាទីដំបូង ប៉ុន្តែយើងបានបាត់បង់ការគ្រប់គ្រងទៅវិញ វាបានក្លាយជាការប្រកួតដ៏លំបាក និងច្របូកច្របល់។”

Arsenal បច្ចុប្បន្នមាន ៧៣ពិន្ទុក្រោយឆ្លងកាត់ការប្រកួត ៣០លើក ដោយមានគម្លាត ៦ពិន្ទុពីលើក្រុមលេខ ២ Manchester City ដែលទើបប្រកួត២៩លើក។ ចំណែកក្រុម Liverpool វិញ ជាក្រុមស្ថិតនៅចំណាត់ថ្នាក់លេខ៨ ដែលមាន ៤៤ពិន្ទុ និងប្រឈមមិនបានលេងក្របខណ្ឌអឺរ៉ុបរដូវកាលក្រោយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង