×

ធ្លាប់ជាប់ឈ្មោះជាប្រុសព្រាន តែចាប់តាំងពីរៀបការរួច Notevises បំពេញតួនាទីជាស្វាមីមើលថែ Patricia បានយ៉ាងល្អ

ថៃ៖ ធ្លាប់ជាប់ឈ្មោះជាប្រុសព្រាន និងមានសង្សារច្រើននាក់កន្លងមក ប៉ុន្តែចាប់តាំងពីមានទំនាក់ទំនងជាមួយតារាស្រី Patricia Good មកសេដ្ឋី Notevises បានផ្លាស់ប្តូរទាំងស្រុងដោយមុនពេលរៀបការលោកបានលុបរូបភាពចាស់ៗចោលទាំងអស់ ដោយជំនួសមកវិញនូវរូបថតគូជាមួយ Pat សុទ្ធតែម្តងនៅលើគណនី Instagram របស់លោក។

មិនត្រឹមតែប៉ុណ្ណោះ ក្រោយរៀបការរួច Note បានបំពេញតួនាទីជាស្វាមីបានយ៉ាងល្អ ជាពិសេសអំឡុងពេលនេះដែល Pat កំពុងពពោះកូនស្រីដំបូងឱ្យលោកផងនោះធ្វើឱ្យ Note កាន់តែមើលថែ Pat យ៉ាងដិតដល់។ ជាក់ស្តែងនៅថ្ងៃប្រកាសភេទកូនកាលពីថ្ងៃទី០៨ ខែមេសា ថ្មីៗនេះវីដេអូ និងរូបភាពមួយចំនួនបានបង្ហាញឱ្យឃើញពីភាពយកចិត្តទុកដាក់ដែល Note ផ្តល់ឱ្យ Pat យ៉ាងពេញលេញគ្មានចន្លោះត្រង់ណា មើលទៅពោរពេញដោយក្តីសុខជាខ្លាំង។

មិនត្រឹមតែបានបំពេញតួនាទីជាស្វាមីល្អប៉ុណ្ណោះទេតែ Note ថែមទាំងបានបំពេញតួនាទីជាកូនប្រសាល្អដែលនាំឪពុកម្តាយក្មេកទៅញ៉ាំអាហារជុំគ្រួសារទៀតផង។ ពេលនេះរហស្សនាមប្រុសព្រាន បានប្រែក្លាយជាបុរសល្អម្នាក់ដែលកំពុងមានសុភមង្គលយ៉ាងពេញទំហឹង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង