ភ្នំពេញ៖ ឪពុកចែក ឋានទៅជិត ២ឆ្នាំហើយតែតារាស្រី គៀត សុវណ្ណាឡាង នៅមិនទាន់អាចធ្វើចិត្តបាននៅឡើយដែលជារឿយៗតារាស្រីរូបនេះតែងបង្ហាញក្តីនឹករឭកឪពុកជាខ្លាំង តែទោះជាយ៉ាងណាគ្រប់យ៉ាងបានត្រឹមព្យាយាមធ្វើចិត្តបន្តិចម្តងៗ និងត្រូវការពេលវេលាដើម្បីជួយកាត់បន្ថយឱ្យធូរស្បើយប៉ុណ្ណោះ។
មិនទាន់ដាច់អាល័យពីឪពុក ពេលនេះម្តាយរបស់ គៀត សុវណ្ណាឡាង កំពុងប្រឈមនឹងជំងឺរហូតតារាស្រីរូបនេះបានផុសនៅលើហ្វេសប៊ុក និងបួងសួងសុំឱ្យម្តាយឆាប់ជាសះស្បើយ។ ទោះជាយ៉ាងណា នាងមិនបានបញ្ជាក់ពាក់ព័ន្ធនឹងជំងឺ ក៏ដូចជាស្ថានភាពរបស់ម្តាយនាងថាស្ថិតនៅកម្រិតណាឡើយ។
ទន្ទឹមនឹងកំពុងបារម្ភជាមួយនឹងសុខភាពម្តាយ គៀត សុវណ្ណាឡាង ក៏ត្រូវបានអ្នកគាំទ្របារម្ភពីសុខភាពផ្លូវចិត្តផ្លូវកាយរបស់នាងពេលនេះផងដែរ ប៉ុន្តែពួកគេបានត្រឹមជូនពរឱ្យម្តាយនាងឆាប់ជាសះស្បើយប៉ុណ្ណោះ៕